ព័ត៌មានអន្ដរជាតិ
UN ព្រួយបារម្ភខ្លាំង ខណៈរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន រងការបាញ់ផ្លោងជាថ្មី
មានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងកាន់តែច្រើនលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ខណៈទីក្រុងកៀវ និងមូស្គូ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារនេះ។

ភាគីនីមួយៗបាននិយាយថា មានការវាយប្រហារចំនួន១០លើក លើការិយាល័យ និងស្ថានីយ៍ពន្លត់អគ្គិភ័យនៃរោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហា។
ស្របពេលជាមួយគ្នានោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពនេះ ខណៈប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ខ្លួន គឺលោក Rafael Grossi បានព្រមានថា វាជាពេលវេលាដ៏លំបាកបំផុត។

ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បាននិយាយផងដែរថា វាអាចនាំទៅរកគ្រោះមហន្តរាយ។
អ៊ុយក្រែនបានព្រមានថា រុស្ស៊ីអាចនឹងបង្កឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតដល់ពិភពលោក នៅរោងចក្រដែលត្រូវរុស្សីរឹបអូសបានកាលពីដើមខែមីនា។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យបង្កើតតំបន់គ្មានយោធា នៅជុំវិញរោងចក្រនេះ ហើយអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “ការប្រយុទ្ធនៅក្បែររោងចក្រនុយក្លេអ៊ែរគឺមានគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវទាល់តែសោះ”។
ទីតាំង និងតំបន់ជុំវិញរោងចក្រ នៅកណ្តាលឆៀងខាងកើតប្រទេសអ៊ុយក្រែន បានជួបប្រទះការបាញ់ផ្លោងកាលពីសប្តាហ៍មុន ដោយរុស្ស៊ី និងអ៊ុយក្រែនក៏បានចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ ចំពោះការវាយប្រហារនោះ។
អ៊ុយក្រែននិយាយថា រុស្ស៊ីបានប្រែក្លាយទីតាំងនេះទៅជាមូលដ្ឋានយោធា ដោយបើកការវាយប្រហារពីទីនោះ ព្រោះដឹងថា កងកម្លាំងអ៊ុយក្រែនទំនងជាមិនអាចសងសឹកបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកវាយប្រហារមូលដ្ឋានកងទ័ពរុស្ស៊ី នៅ Crimea
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


