កីឡា
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដល់អតីតកីឡាករ ក្រាក់ សម្ភស្ស
យោងតាមហ្វេសប៊ុកផេករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ភស្ស ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ហើយថវិកានេះ លោកនឹងយកទៅប្រគល់ជូនលោក ក្រាក់ សម្ភស្ស នៅថ្ងៃនេះតែម្ដង ។

សូមបញ្ចាក់ថា អតីតកីឡាករ ក្រាក់ សម្ភស្ស គឺជាកីឡាករប្រដាល់ជើងខ្លាំងមួយរូបតាំងពីទសវត្សរ៍១៩៩០ ហើយចាប់តាំងពីបាត់មុខលើវិស័យប្រដាល់អស់រយៈពេល២០ឆ្នាំ ទើបតែពេលនេះលេចមុខជាមួយនឹងជីវភាពដ៏លំបាក។
ក្រោយពីមានការធ្លាយដំណឹងតាមបណ្តាញទំនាក់ទំនងសង្គម Facebook ក៏មានសប្បុរសជនជាច្រើនបានឧបត្ថមជាថវិការជាបន្តបន្ទាប់ ក្នុងនោះលោក ផេង វណ្ណៈ ឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារ។ លោក ហេង ឡាលីន ឧបត្ថម្ភថវិកា៥០០ដុល្លារ។ លោកស្រី ម៉ន ដានី ឧបត្ថម្ភ៥០០ដុល្លារ។ កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ឧបត្ថម្ភ៤០ម៉ឺនរៀល។ លោក ឡោ វុទ្ធី ឧបត្ថម្ភ៥០ដុល្លារ។ អ្នកស្រី ជា ស្រីម៉ាច ឧបត្ថម្ភ១០០ដុល្លារ។
សូមបញ្ជាក់ថា អតីតកីឡាករ ក្រាក់ សម្ភស្ស និងគ្រួសារកំពុងរស់នៅក្នុងខ្ទមស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង៕
អត្ថបទ៖ សុខុម


-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


