ព័ត៌មានអន្ដរជាតិ
ពូទីន អួតថា សព្វាវុធចុងក្រោយរបស់រុស្ស៊ី អស្ចារ្យជាងគូប្រជែងឆ្ងាយណាស់ ហើយត្រៀមផ្តល់អាវុធទំនើបបំផុតជូនសម្ព័ន្ធមិត្ត (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី១៥ខែសីហា បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ដោយអះអាងថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូននូវសព្វាវុធទំនើបបំផុតរបស់ខ្លួន ទៅឲ្យពួកគេ ខណៈអាវុធចុងក្រោយបំផុតរបស់ខ្លួន គឺអស្ចារ្យជាងប្រទេសជាគូប្រជែង ឆ្ងាយណាស់។
ថ្លែងក្នុងពិធីបើកពិព័រណ៍អាវុធប្រចាំឆ្នាំនៅខាងក្រៅទីក្រុងមូស្គូ លោកពូទីន បាននិយាយថា ការនាំចេញអាវុធរបស់រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក មិនឲ្យត្រួតត្រាពិភពលោក។
ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានសាទរចំពោះសកម្មភាពរបស់យោធារុស្ស៊ី នៅអ៊ុយក្រែន ហើយបានថ្លែងអំណរគុណចំពោះសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ សម្រាប់ការគាំទ្រ។
លោក ពូទីន បន្តថា មេដឹកនាំនៃសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ បានជ្រើសរើសផ្លូវអភិវឌ្ឍន៍ឯករាជ្យ អធិបតេយ្យភាព និងចង់រួមគ្នាដោះស្រាយបញ្ហាសន្តិសុខពិភពលោក និងតំបន់ដោយផ្អែកលើច្បាប់អន្តរជាតិ ទំនួលខុសត្រូវរួម និងផលប្រយោជន៍ទៅវិញទៅមក។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មិនបានបញ្ចេញឈ្មោះប្រទេសណាមួយជាពិសេសនោះទេ ប៉ុន្តែបានកត់សម្គាល់ថា រុស្ស៊ីផ្តល់តម្លៃយ៉ាងស្មោះស្ម័គ្រចំពោះទំនាក់ទំនងដ៏រឹងមាំ ជាប្រវត្តិសាស្ត្រ មិត្តភាព និងទំនុកចិត្តជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក។
មេដឹកនាំរុស្ស៊ីរូបនេះ បញ្ជាក់ថា “យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនូវប្រភេទសព្វាវុធទំនើបបំផុត ចាប់ពីអាវុធ រថពាសដែក និងកាំភ្លើងធំ រហូតដល់យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera, Hindustan Times
ចុចអាន៖ ចុងឆ្នាំនេះ កងទ័ព រុស្ស៊ី ទទួល បាន អាវុធ ទំនើប បន្ថែមទៀតហើយ!
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២២ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


