ព័ត៌មានអន្ដរជាតិ
ទីផ្សារលក់គ្រឿងសមុទ្រនៅថៃធ្លាក់ចុះ ក្រោយផ្ទុះកូវីដ
អ្នកលក់គ្រឿងសមុទ្រនៅស្រុក Bua Yai និយាយថា ការលក់គ្រឿងសមុទ្របានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅផ្សារបោះដុំបង្គាក្នុងខេត្ត សាមុត សាខន ។
បរិយាកាសនៅផ្សារក្រុង Bua Yai មានសភាពស្ងប់ស្ងាត់នៅថ្ងៃសុក្រនេះ ជាពិសេសនៅតូបលក់គ្រឿងសមុទ្រតែម្ដង ។
អ្នកលក់គ្រឿងសមុទ្រម្នាក់ឈ្មោះ Chakri Ketmai បានប្រាប់កាសែត Bangkok Post ថា អតិថិជនដែលធ្លាប់ទិញគ្រឿងសមុទ្ររបស់លោកលែងមានវត្តមាន ហើយមានតែហាងអាហារ និងភោជនីយដ្ឋានប៉ុណ្ណោះដែលមានមនុស្សចូលទិញ ។

លោកបាននិយាយថា អតិថិជនភ័យខ្លាចការឆ្លងជំងឺកូវីដ ១៩ ដោយអ្នកខ្លះបានសួរគាត់ថាតើគ្រឿងសមុទ្ររបស់គាត់មកពីណា ។ លោកបានបន្តថា ដើម្បីបង្កើនទំនុកចិត្តលើសុវត្ថិភាពនៃទំនិញរបស់គាត់ គាត់បានសរសេរអក្សរលើស្លាកសញ្ញាមួយថា “គ្រឿងសមុទ្រនៅតូបនេះគឺមកពីខេត្តត្រាត (Trat)” ។
ទន្ទឹមនោះលោកក៏បានប្រាប់អតិថិជនរបស់គាត់ផងដែរថា ផលិតផលរបស់លោកបានឆ្លងកាត់ការត្រួតពិនិត្យដោយមន្ត្រីសុខាភិបាលមកពីក្រុង Bua Yai ដើម្បីធានាថាគ្រឿងសមុទ្ររបស់លោកស្រស់ល្អ មិនមានមេរោគ និងមានសុវត្ថិភាពក្នុងការចំអិន ហើយលោកបានប្រាប់ថារាល់ការទិញគ្រឿងសមុទ្រមកលក់មិនមែនតែក្នុងខេត្ត សាមុត សាខន នោះទេ ។
កាលពីថ្ងៃព្រហស្បតិ៍ប្រធានមន្ទីរជលផលបានធានាអ្នកប្រើប្រាស់ថាវីរុស Covid-19 មិនអាចយកទៅធ្វើជាអាហារសមុទ្របានទេហើយវិធានការណ៍អនាម័យយ៉ាងតឹងរឹងគឺមានសម្រាប់ក្រុមអ្នកនេសាទនិងរោងចក្រកែច្នៃចំណីអាហារក្នុងពេលដោះស្រាយ។

ស្របពេលជាមួយគ្នានេះប្រធានមន្ទីរខេត្តលោក Meesak Pakdeekhong បាននិយាយថា មិនមានសេចក្តីរាយការណ៍ណាមួយអំពីសត្វសមុទ្រឈាមត្រជាក់ដែលត្រូវបានឆ្លងដោយវីរុស Sars ឬ MERs ដែលជាក្រុមគ្រួសារដូចគ្នានឹងជំងឺកូវីដ ១៩ នោះទេ ។
ការលើកឡើងរបស់លោកគឺសំដៅលើការភ័យខ្លាចរបស់អតិថិជនអំពីសុវត្ថិភាពនៃគ្រឿងសមុទ្រ បន្ទាប់ពីការលេចចេញជាថ្មីនៃជំងឺកូវីដ ១៩ ក្នុងផ្សារបោះដុំបង្គា នៅខេត្ត សាមុត សាខន ប្រទេសថៃ ហើយចាប់តាំងពីពេលនោះមកបានរាលដាលដល់ខេត្តផ្សេងទៀតជាច្រើន ។
កាលពីថ្ងៃពុធអាជ្ញាធរសុខាភិបាលខេត្ត Nakhon Ratchasima បានរាយការណ៍ថាប្រជាជនក្នុងតំបន់ចំនួន ៣ នាក់ដែលបានទៅលេងខេត្ត សាមុត សាខន ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ ១៩ ដែលជាអ្នកលក់គ្រឿងសមុទ្រ ២ នាក់ និងមន្ត្រីម្នាក់នៅក្នុងស្រុក Bua Yai ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ផ្ទុះកូវីដខ្លាំង ម៉ាស់នៅ ភូកេត ឡើងថ្លៃហើយ រកទិញមិនបានទៀត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់