ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃបានកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាល
ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្ដរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលជាតិ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងខេត្តសៀមរាប។
មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញអំពីកំណែទម្រង់កងកម្លាំងនគរបាលនៅចំណុចសំខាន់ៗ ៤ចំណុចមាន៖
១.ធ្វើឲ្យបាននូវការប្រាកដប្រជា ក្នុងការជ្រើសរើសមន្រ្តីនគរបាលចូលក្របខ័ណ្ឌរដ្ឋ ដើម្បីនធានាគុណភាព បន្ថែមលើនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំទាន់ពេញចិត្តមួយរយភាគរយនោះទេ ដោយការប្រឡងតែលេចចេញនៅមុខសកម្ម និងអសកម្ម តែបើប្រៀបធៀបកាលពីមុន គឺបានបោះជំហានទៅមុខតែនៅកែទម្រង់ និងបន្តដោះស្រាយបន្ថែមទៀត។

២.ក្រោយពីប្រឡងជាប់ក្រខ័ណ្ឌហើយមិនទាន់អាចអោយទៅធ្វើការកើតទេ ត្រូវទទួលការបណ្ដុះបណ្ដាលជាមុនសិន ព្រោះនគរបាលគឺជាមន្រ្តីជំនាញមួយទាក់ទងនឹងសុខទុក្ខ អាយុជីវិតប្រជាពលរដ្ឋ និងការកសាងប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គម ការពារទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។
៣.ក្រោយបញ្ចប់ការពង្រឹង និងបណ្ដុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈ នឹងត្រូវបានប្រគល់ភារកិច្ច បំពាក់ឯកសណ្ឋានផ្លូវការ បញ្ជូលក្របខណ្ឌពេញសិទ្ធ ហើយត្រូវស្ថិតក្រោមការវាយតម្លៃពីអង្គភាពរបស់ខ្លួនក្នុងការបំពេញការងារ រឺការតែងតាំងណាមួយ។
៤.ការលើកសសើរ និងការដាក់ពិន័យដោយការលើកសសើរតាមរយះការឡើងតួនាទី ឋានន្តរសក្ដិជាដើម ការដាក់ពិន័យចំពោះមន្រ្តីខិលខូច មន្រ្តីណាដែរមិនល្អ ដែរធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវប្រឈមមុខនឹងការព្រមានលើកទី១ ទី២ បើមិនកែប្រែទេ គឺត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តសៀមរាប ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៤ នាពេលនេះ។ សម្តេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានបណ្តុះបណ្ដាល និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំង គាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។

សម្ដេចក្រឡាហោមបានលើកទឹកចិត្ត និងណែនាំដល់ក្មួយៗជាសិស្សនគរបាលទាំងអស់ឱ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាឲ្យបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា នឹងក្លាយជាមន្ត្រីនគរបាលល្អក្នុងការបម្រើប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោមបានឧបត្ថម្ភបន្ថែមនៅអគារសិក្សាចំណុះ១០០នាក់ ១ខ្នង ទីលានហាត់បាញ់គ្រាប់ពិត១កន្លែង រថយន្តភីកអាប់ ១គ្រឿង អគារស្នាក់នៅគ្រូនិងមន្រ្តី ១ខ្នង និងឧបត្ថមថវិការមួយចំនួនដល់លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្សនគរបាល ដោយឡែកស្នងការនគរបាលខេត្តសៀមរាប បានឧបត្ថម្ភបន្ថែម ១០០ លានរៀលដល់សាលានគរបាលភូមិភាគ៤ផងដែរ៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


