ព័ត៌មានជាតិ
ធ្លាប់តែមានឈ្មោះបោះសំឡេង តែឆ្នាំនេះ ក្រូចពោធិ៍សាត់បាត់ដំបង ហាក់ស្ងប់ស្ងាត់ទីផ្សារ
ផ្លែក្រូចពោធិ៍សាត់ ដែលធ្លាប់តែល្បីតៗគ្នាថា មានតែក្រូចនៅបាត់ដំបងប៉ុណ្ណោះ ដែលមានឱជារសឆ្ងាញ់ពិសា តែឥឡូវត្រូវបានអ្នកលក់ត្អូញត្អែរថា គ្មានហាងឆេង និងគ្មានទីផ្សារទាល់តែសោះ ខុសពីឆ្នាំមុនៗ។

គួរបញ្ជាក់ថា តាំងពីសម័យដើមរៀងមក ខេត្តបាត់ដំបង ធ្លាប់មានឈ្មោះបោះសំឡេង រឿងដំណាំស្រូវ និងដំណាំក្រូចពោធិ៍សាត់ ដែលរហូតធ្វើឲ្យកវីនិពន្ធ រៀបរៀងជាបទចម្រៀង ហើយថែមទាំងបានបង្កើតជារូបសំណាកលោកតារែកក្រូច នៅឈរចំកណ្តាលក្រុងបាត់ដំបង ថែមទៀតផង ដែលស.បញ្ជាក់ឲ្យដឹងថា គឺជាខេត្តដែលមានសក្ដានុពល លើដំណាំក្រូចពោធិ៍សាត់នេះយ៉ាងខ្លាំងផងដែរ ហើយកាលពីដើម គឺមានតែក្រូចមកពីស្រុកបាណន់ប៉ុណ្ណោះ ដែលឆ្ងាញ់លើសខេត្តណាៗទាំងអស់ ប៉ុន្តែមួយរយៈក្រោយមក ដោយសារតែដីចុះខ្សោយជីរជាតិ ក៏ត្រូវបានប្រជាកសិករ បំបែកទៅដាំដំណាំនេះជាច្រើនកន្លែងថែមទៀត និងមានឱជារសដូចគ្នា គឺដូចជានៅក្នុងស្រុកបវេល ស្រុកឯកភ្នំ ភូមិរូង ភូមិអូរស្រឡៅ ភូមិអូរខ្ជាយ និងនៅភូមិអូរដំបង ជាដើម ។ល។

នៅក្បែរផ្សារលើ ក្រុងបាត់ដំបង អ្នកស្រី លួង ខាន់ទយ បានរៀបរាប់ថា គាត់ប្រកបមុខរបរលក់ក្រូចនេះរាប់សិបឆ្នាំមកហើយ ហើយក៏អាចស្គាល់ប្រភេទក្រូចពោធិ៍សាត់នេះយ៉ាងច្បាស់ផងដែរ ដោយគាត់លក់ដាច់ និងមានម៉ូយច្រើនគួរសម ដែលគេអាចកុម្ម៉ង់មកអ្នកស្រីតាមរយៈទូរស័ព្ទជាញឹកញាប់ ដើម្បីផ្ញើក្រូចបាត់ដំបងនេះទៅឲ្យគេ ដូចជានៅភ្នំពេញ ឬក៏តាមបណ្តាខេត្តផ្សេងៗផងដែរ។

អ្នកស្រីបានបន្តថា ដោយឡែកតែឆ្នាំនេះ គ្មានអ្នកទិញទាល់តែសោះ ជួនកាលមួយថ្ងៃលក់ក្រូចមិនបានមួយផ្លូនផង ដែលខុសពីឆ្នាំកន្លងទៅដែលគាត់អាចលក់ក្នុងមួយថ្ងៃបានរហូតដល់មួយស្លឹក (១០ផ្លូន) ក៏មានដែរ។ ហើយចំពោះតម្លៃ គឺនៅតែដដែល ដោយក្រូចល្អៗ មានតម្លៃចាប់ពី ៣ ម៉ឺន ទៅ៤៥.០០០ រៀល ក្នុងមួយផ្លូន ឯក្រូចដែលមានរូបរាងតូចៗ និងមិនសូវមានទឹក គឺអាចមានតម្លៃ ១ ម៉ឺនរៀល ក្នុងមួយផ្លូន។
អ្នកស្រីបានត្អូញត្អែរថា កុំថាឡើងក្រូចវាគ្មានអ្នកណាទិញ ឥឡូវសូម្បីតែក្រូចអន់ៗដែលគាត់រើសចេញសម្រាប់លក់ឲ្យអ្នកយកទៅច្របាច់ ក៏គេលែងទិញដែរ ដូច្នេះមានតែអង្គុយមើលផ្លែក្រូចតែប៉ុណ្ណោះ ព្រោះវាស្ងាត់ពេក គឺគ្មានទីផ្សារតែម្តង ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


