ព័ត៌មានជាតិ
មកដឹងតួនាទីកូនប្រុសស្រីទាំង ៣ នាក់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
ក្នុងជីវប្រវត្តិរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញថា ក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ លោកមានកូនប្រុសស្រីចំនួន ៣ នាក់ និងកូនស្រីចិញ្ចឹមម្នាក់។
កូនប្រុសស្រីទាំង ៣ នាក់របស់លោកមួយចំនួនកំពុងកាន់តួនាទីក្នុងជួររដ្ឋាភិបាល និងមួយចំនួនទៀតបម្រើការងារនៅក្នុងវិស័យឯកជន។

កូនប្រុសរបស់លោក គឺលោក ចម បូរិទ្ធ ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅឆ្នាំ ២០១៨។

ដោយឡែក លោកស្រី ចម ក្រស្នា បម្រើការងារក្នុងវិស័យឯកជន ជាអគ្គនាយិកាក្រុមហ៊ុន សោម៉ា ត្រេឌីង ខូអិលធីឌី។ ក្រុមហ៊ុន សោម៉ា ត្រេឌីង ខូអិលធីឌី គឺក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សោម៉ា គ្រុប។

លោកស្រីគឺជាកូនប្រសារសម្ដេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកស្រីបានរៀបការជាមួយលោក សុខ សូកេន កូនប្រុសសម្ដេចវិបុលបញ្ញា សុខ អាន បច្ចុប្បន្នរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ដោយឡែកកូនស្រីម្នាក់ទៀតគឺលោកស្រី ចម និមល បច្ចុប្បន្នកំពុងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកគណៈអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកចម ប្រសិទ្ធ បានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពីឆ្នាំ១៩៩៤ រហូតដល់ចុងឆ្នាំ២០១៣ មុនផ្លាស់ទៅដឹកនាំនៅក្រសួងឧស្សាហកម្ មនិងសិប្បកម្ម (បច្ចុប្បន្នប្ដូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍) នៅដើមឆ្នាំ២០១៤។
កាលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានសម្រេចស្នាដៃធំៗ ដូចជាជាប្រធានក្រុមអ្នកចរចាឲ្យប្រទេសកម្ពុជាចូលនៅអង្គការពាណិជ្ជកម្មពិភពលោក។ ចូលរួមបង្កើតគោលនយោបាយពាណិជ្ជកម្មអឹម.អេហ្វ.អិន (MFN) និង ជី.អេស.ភី (GSP) សម្រាប់ការធ្វើសមាហរណកម្មប្រទេសដែលលូតលាស់តិចជាងគេឲ្យចូលនៅក្នុងសេដ្ឋកិច្ចពិភពលោក។
លោកក៏បានចូលរួមគម្រោងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ២០០៥ ដែលមានគោលបំណងផលិតកែច្នៃទំនិញនាំចេញ ដើម្បីទាក់ទាញឧស្សាហកម្មពីប្រទេសជិតខាង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


