ព័ត៌មានជាតិ
លោកអភិបាលខណ្ឌច្បារអំពៅចុះពិនិត្យការស្ថាបនាផ្លូវថ្មីនៅសង្កាត់វាលស្បូវ
សមិទ្ធផលថ្មីមួយទៀតបាននិងកំពុងតែចេញរូបរាងជាបណ្ដើរៗ ហើយ គឺផ្លូវបេតុងមួយខ្សែនិងលូរំដោះទឹក១ខ្សែមានប្រវែងជាង១២០០ម៉ែត្រ ទទឹង៧ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខមួយចូលទៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញផ្តល់ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ។

នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនេះ ដែលជាចំណងដៃរបស់សាលារាជធានីភ្នំពេញផ្តល់ជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល។
ក្នុងការចុះពិនិត្យសមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែរួមនឹងលូ១ខ្សែមានមុខកាត់១ម៉ែត្រប្រវែងជាង១២០០ម៉ែត្រ នេះ លោកអភិបាលខណ្ឌបានណែនាំឲ្យមន្ត្រីជំនាញរួម និងអាជ្ញាធរមូលដ្ឋានសង្កាត់វាលស្បូវ ត្រូវតាមដានជាប់ជាប្រចាំនៅពេលក្រុមហ៊ុនអនុវត្តគម្រោងរហូតដល់ចប់ជាស្ថាពរ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងថ្មីនេះ ចូលរួមតាមដានទាំងអស់គ្នានៅពេលដែលក្រុមហ៊ុនកំពុងតែអនុវត្តគម្រោង បើមានការសង្ស័យថាធ្វើខុសលក្ខណៈបច្ចេកទេសសូមរាយការណ៍មកខាងក្រុមមន្ត្រីជំនាញដើម្បីមានចំណាត់ការជាមួយនឹងក្រុមហ៊ុន ព្រោះផ្លូវនេះមិនមែនជារបស់ អ្នកណាម្នាក់នោះទេ គឺជាផ្លូវរួមរបស់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទាំងអស់គ្នា ប្រើប្រាស់រយៈពេលយូរ មានគុណភាពល្អ និងស្របទៅតាមបទដ្ឋានបច្ចេកទេសនៃសំណង់។

ក្នុងនោះដែរ លោកអភិបាលខណ្ឌ លោកបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលពិបាកក្នុងការធ្វើដំណើរនៅគ្រាដែល ការដ្ឋានកំពុងដំណើរការសាងសង់ដូច្នេះហើយ! សូមបងប្អូនមានការយោគយល់ចំពោះក្រុមការងារកំពុងអនុវត្តគម្រោង និងសម្របសម្រួលឲ្យការអនុវត្តគម្រោងនេះធ្វើទៅដោយរលូន។
បន្ទាប់ពីទទួលបានផ្លូវបេតុងថ្មីស្ថាបនាជិតរួចរាល់ ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ មានការត្រេកអរយ៉ាងខ្លាំងព្រោះកន្លងមកពិបាកធ្វើដំណើរណាស់ពេលភ្លៀងម្ដងៗទឹកលិចបែកភក់។
ឥឡូវនេះបានផ្លូវបេតុងថ្មី ពិតជាមានមោទនភាពណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលខណ្ឌនិងអាជ្ញាធរដែនដី ក្នុងការស្វែងរកប្រភពថវិកាដើម្បីស្ថាបនាផ្លូវបេតុងជូនដល់ប្រជាពលរដ្ឋនៅ ក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន