KPT+
៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស
ផលវិបាកដែលចៀសមិនរួចនៃការងារ គឺភាពតានតឹង ហើយវាអាចកើនឡើងនៅពេលដែលថ្ងៃផុតកំណត់ កាន់តែខិតជិតមកដល់។ ពេលវេលាគម្រោង នៅពេលអ្នកជួបមិត្តរួមការងារ ឬចៅហ្វាយអាក្រក់ រហូតដល់វាប៉ះពាល់ដល់ និងគ្រប់គ្រងជីវិតរបស់យើង។
ខាងក្រោមនេះ ជារឿង ៥ យ៉ាង ដែលត្រូវធ្វើប្រសិនបើអ្នកមានអារម្មណ៍បែបនេះឡើងមក។
១ សូមកត់សម្គាល់ពីរបៀបដែលស្ត្រេសប៉ះពាល់ដល់យើង
ចូរចាប់ផ្តើមដោយមើលថា តើភាពតានតឹងប៉ះពាល់ដល់យើងប៉ុណ្ណា។ ព្រោះវាជាកន្លែងដ៏ល្អដើម្បីចាប់ផ្តើម។ ដើម្បីដឹងពីអ្វីដែលបានកើតឡើងចំពោះយើង របៀបដោះស្រាយ ដោយភាពតានតឹងប៉ះពាល់ដល់យើងដូចជា៖
-ខ្ញុំធុញ ខ្ញុំគ្មានកម្លាំងធ្វើអីទេ
-ឈឺក្បាល
-មានបញ្ហាក្នុងការគេង
-ការផ្លាស់ប្ដូរចំណង់អាហារ ញ៉ាំច្រើន/តិច
-មានទំនុកចិត្តលើខ្លួនឯងទាបបំផុត។
២ សរសេរអ្វីដែលបណ្តាលឲ្យមានភាពតានតឹងកើតឡើង
សរសេរអ្វីដែលបណ្តាលឲ្យមានភាពតានតឹងឡើងមក មិនថាជាមនុស្ស ទីកន្លែង ឬព្រឹត្តិការណ៍ដើម្បីកំណត់អត្តសញ្ញាណមូលហេតុពិតប្រាកដ សូមព្យាយាមសរសេរវាទុកមួយសប្ដាហ៍ នៅពេលអ្នកសរសេរ ហើយសួរខ្លួនឯងថា តើនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា? តើយើងឆ្លើយតបយ៉ាងណាចំពោះហេតុការណ៍នោះ? ដើរចេញ? ដាក់អារម្មណ៍?) តើយើងមានដំណោះស្រាយអ្វីខ្លះ សម្រាប់ហេតុការណ៍នោះ?
៣ កុំយកការងារទៅផ្ទះ
មនុស្សខ្លះអាចទៅធ្វើការនៅផ្ទះ ហើយធ្វើវាបាន។ ប៉ុន្តែអ្នកត្រូវមានតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន។ កំណត់ព្រំដែនច្បាស់លាស់រវាងការងារ និងជីវិតនៅផ្ទះ។ កុំយកវាមកជាមួយគ្នា បញ្ហានិងភារកិច្ច កុំនាំមកផ្ទះ។ ប្រសិនបើនាំមកអ្នកនឹងកាន់តែស្មុគស្មាញ ហើយអាចស្រ្តេសខណៈដោះស្រាយមិនចេញ។
៤ ទៅវិស្សមកាល
គ្មានអ្វីល្អជាងការផ្ដាច់ខ្លួនពីការងារមួយរយៈជាមួយនឹងការធ្វើដំណើរនោះទេ។ ចំណាយពេលខ្លះសម្រាប់ខ្លួនឯង មិនចាំបាច់ទៅដល់ប្រទេសក្រៅនោះទេ សូម្បីតែខេត្តផ្សេងៗដែលនៅជិតជាយក្រុង ក៏ជាកន្លែងល្អសម្រាប់ការធ្វើដំណើនិងសម្រាកផងដែរ។
៥ ពិគ្រោះ
នៅពេលមានភាពតានតឹង កុំទុកចោល ប្រាប់វាទៅមិត្តភ័ក្ដិ គ្រួសារ មិត្តប្រុស ថៅកែ មិត្តរួមការងារ។ ការបញ្ចេញខ្យល់អាចជួយកាត់បន្ថយភាពតានតឹងបានច្រើន ឬអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ដូចជាខ្សែទូរស័ព្ទបន្ទាន់សុខភាពផ្លូវចិត្ត នឹងស្ម័គ្រចិត្តស្ដាប់។
យ៉ាងណាមិញ ភាពតានតឹងការងារអាចកើតឡើងគ្រប់ពេលគ្រប់កាលៈទេសៈ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវមើលថែខ្លួនឯងដើម្បីកុំឲ្យភាពតានតឹងចូលមកពេញជីវិត ហើយធ្វើឲ្យយើងប្រែជាមិនសប្បាយចិត្តឡើង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំមើលស្រាល ៥ ហេតុផលនេះ អាចជះឥទ្ធិពលដល់ជនរងគ្រោះខ្លាំង
ចុចអាន៖លេចសញ្ញា ៧ នេះលើរាងកាយ ត្រូវប្រញាប់ជួបពេទ្យចិត្តសាស្ត្រភ្លាមៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)