កីឡា
Pogba អះអាងថា បងប្រុសរបស់ខ្លួន និងក្រុមអន្ធពាល បានប៉ុនប៉ងជំរិតប្រាក់ ១១ លានផោន
Paul Pogba អតីតកីឡាកររបស់ក្លិប Manchester United បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានចោទប្រកាន់បងប្រុសរបស់ខ្លួន Mathias Pogba គឺជាផ្នែកមួយនៃ “ការប៉ុនប៉ងជំរិតទារប្រាក់ដែលរៀបចំដោយក្រុមអន្ធពាល”។

សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយមេធាវីរបស់ខ្លួន ម្តាយរបស់គេ Yeo Moriba និងភ្នាក់ងារបច្ចុប្បន្ន Rafaela Pimenta បាននិយាយថា វីដេអូដែលបានផ្សព្វផ្សាយកាលពីយប់ថ្ងៃសៅរ៍ ដោយសេចក្តីថ្លែងការណ៍នោះបានអានថា “ពួកគេបន្ថែមពីលើការគំរាមកំហែង និងការប៉ុនប៉ងជំរិតទារប្រាក់ដោយក្រុមឧក្រិដ្ឋជន ដែលបានរៀបចំប្រឆាំងនឹង Paul Pogba”។
“ស្ថាប័នមានសមត្ថកិច្ចនៅក្នុងប្រទេសអ៊ីតាលី និងបារាំងត្រូវបានជូនដំណឹងកាលពីមួយខែមុន ហើយនឹងមិនមានការអត្ថាធិប្បាយណាមួយបន្ថែមទៀត ទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងបន្តនោះទេ។”
Mathias Pogba វ័យ ៣២ ឆ្នាំ បានបង្ហោះវីដេអូជាបួនភាសាចំណងជើងថា “ការលាតត្រដាងដ៏អស្ចារ្យ” អំពីប្អូនប្រុសរបស់ខ្លួន Paul Pogba និងភ្នាក់ងាររបស់គេ Rafaela Pimenta ដែលបានចូលកាន់តំណែងជាប្រធានក្រុមហ៊ុនរបស់អតីតភ្នាក់ងារ Mino Raiola ដែលបានស្លាប់កាលពីខែមេសា។

គេបាននិយាយថា “ពិភពលោកទាំងមូល ក៏ដូចជាអ្នកគាំទ្ររបស់ប្អូនប្រុសខ្ញុំ និងលើសពីនេះទៅទៀត ក្រុមជម្រើសជាតិបារាំង ក៏ដូចជា Juventus មិត្តរួមក្រុមរបស់ប្អូនប្រុសខ្ញុំ និងអ្នកឧបត្ថម្ភរបស់គាត់គួរតែដឹងរឿងជាក់លាក់មួយ”។ កីឡាករបាល់ទាត់អាជីពផងដែររូបនេះ បាននិយាយថា មនុស្សត្រូវដឹងពីអ្វីដែលគេបានដឹង ដើម្បីវិនិច្ឆ័យថាតើប្អូនប្រុសរបស់ខ្លួនសមនឹងទទួលបានតំណែងនៅក្នុងក្រុមជម្រើសជាតិបារាំង និងកិត្តិយសក្នុងការលេងពាន World Cup។ «អ្វីៗទាំងអស់នេះទំនងជានឹងបែកធ្លាយ» Mathias Pogba បានបញ្ចប់ដោយមិនបាននិយាយអ្វីបន្ថែមទៅក្នុងវីដេអូ “ការលាតត្រដាងដ៏អស្ចារ្យ” របស់គេ។
យោងតាមប្រភពពីរដែលជិតស្និទ្ធនឹងគ្រួសារ Pogba ដែលត្រូវបានទាក់ទងដោយ AFP ចំនួនទឹកប្រាក់ដ៏ច្រើនកំពុងត្រូវបានទាមទារពី Paul Pogba ប្រសិនបើគាត់ចង់ជៀសវាងការផ្សព្វផ្សាយវីដេអូដែលបែកធ្លាយនោះ។
Paul Pogba ដែលបានឈ្នះពាន World Cup ជាមួយប្រទេសបារាំងក្នុងឆ្នាំ ២០១៨ បានត្រលប់មក Juventus វិញដោយគ្មានតម្លៃផ្ទេរនៅរដូវក្តៅនេះ បន្ទាប់ពីចំណាយរយៈពេល ៦ ឆ្នាំនៅ Manchester United ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសជង្គង់។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រលប់មកលេងវិញនៅខែក្រោយ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន