ជីវិតកម្សាន្ដ
ហ្វាន ពីងពីង វិលចូលសិល្បៈ សាងកេរ្តិ៍ឈ្មោះម្ដងទៀត ក្រោយរឿងអាស្រូវស្ងប់ស្ងាត់
ថ្មីៗនេះ ហ្វាន ពីងពីង (Fan Bingbing) បានលេចមុខសារជាថ្មីលើគម្របទស្សនាវដ្ដីធំលំដាប់អន្តរជាតិ ក្រោយតារាស្រីរូបនេះជួបរឿងអាស្រូវ រហូតត្រូវហាមឃាត់មិនឱ្យបង្ហាញមុខក្នុងវិស័យសិល្បៈចិនមួយរយៈកន្លងមក។ បន្ទាប់ពីបង្ហាញវត្តមានលើក្របទស្សនាវដ្ដីលើកនេះ អ្នកគាំទ្ររបស់នាងរំពឹងថា នាងនឹងឡើងលើកំពូលតារាងជាតារាជួរមុខវិញឆាប់ៗមិនខាន។

ក្រោយពីជួបបញ្ហាផ្ទួនៗ រាជិនីសម្រស់ ហ្វាន ពីងពីង ចំណាយពេលវេលាយ៉ាងច្រើន និងខិតខំយ៉ាងខ្លាំង ដើម្បីអាចឈរជើងក្នុងពិភពសិល្បៈវិញ។ បច្ចុប្បន្ន ពីងពីង ត្រូវបានទស្សនិកជនលើកសរសើរខ្លាំងៗជាថ្មី បន្ទាប់ពីរូបថតជាច្រើនសន្លឹករបស់នាងបានផ្សព្វផ្សាយលើអ៊ីនធឺរណិត។

តាមរយៈរូបថតទាំងនោះ ហ្វាន ពីងពីង ត្រូវគេសង្កេតឃើញពីភាពប៉ិនប្រសប់របស់នាងលើវិស័យម៉ូដ មិនថាឆ្នាំនេះ នាងមានវ័យ ៤១ឆ្នាំហើយក្ដី ប៉ុន្តែសមត្ថភាព និងរូបសម្រស់របស់នាងនៅតែលេចធ្លោ និងទាក់ទាញទស្សនិកជនគាំទ្រច្រើនដដែល។
សូមទស្សនារូបភាពខាងក្រោម!














ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វេនភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ Fan Bingbing ស្រកទម្ងន់ជិត ១០គីឡូ
ចុចអាន៖ អាហ្វ្រិក ហាមម៉ូដែលស្បែកស មិនឱ្យផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេស
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


