ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារព្រមានចាត់វិធានការក្រុមហ៊ុនមួយមិនចូលខ្លួនទូទាត់បំណុលពន្ធ
អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតក្រើនរំលឹកដល់ក្រុមហ៊ុន អិលវី ហ្វើនីឈ័រ ឯ.ក ដែលមានលោក ហុក វណ្ណៈ ជាអគ្គនាយក ឱ្យចូលខ្លួនមកទូទាត់បំណុលពន្ធ។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី ២៥ ខែ សីហា នឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ០៥ ខែ កញ្ញានេះ បានឱ្យដឹងថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីចូលរួមចំណែក្នុងថវិកាជាតិ។ កន្លងមកអគ្គនាយកពន្ធដារ បានអញ្ជើញលោកអគ្គនាយកក្រុម អិលវី ហ្វើនីឈ័រ ឯ.ក មកដោះស្រាយបំណុលពន្ធកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុន មិនបានចូលមកទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។
បើតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ បានទុករយៈពេល ១៥ថ្ងៃ ឱ្យក្រុមហ៊ុននេះចូលមកដោះស្រាយ និងទូទាត់បំណុលជូនពន្ធដារ គិតចាប់ពីថ្ងៃទី ២៥ សីហា មក។ ក្នុងករណី ដែលក្រុមហ៊ុនមិនអញ្ជើញមកតាមកាលកំណត់ អគ្គនាយកពន្ធដារ ចាត់ទុកថា ក្រុមហ៊ុននេះ បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌលើបទបញ្ញតិស្តីពីពន្ធដារ ដូចបានចែងក្នុងមាត្រា ១២៧ មាត្រ ១៣៥ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


