Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង៖ ករណីលោក ខឹម វាសនា ជាករណីមួយដែលត្រូវដោះស្រាយឱ្យបានល្អបំផុត

បានផុស

នៅ

លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា បញ្ហារបស់លោក ខឹម វាសនា នៅភ្នំគូលែន គួរចាត់វិធានការតាមច្បាប់ណាមួយឱ្យបានល្អបំផុត មិនអាចឱ្យរួចផុតពីសំណាញ់ច្បាប់បានឡើយ ព្រោះប្រសិនបើមិនចាត់វិធានការទេ បញ្ហានឹងកាន់តែធ្ងន់ធ្ងរទៅៗ ចៀសមិនផុតពីអន្តរាគមន៍របស់អាជ្ញាធរដដែល។ ម្យ៉ាងវិញទៀត ប្រសិនជាបណ្តោយឱ្យនៅ បែបនេះ អាចធ្វើឱ្យក្រុមនរយោបាយ ឬ ក្រុមមនោគមវិជ្ជាណាមួយប្រព្រឹត្តតាមក៏ថាបាន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំ ទោះបីថាសម្តេចលោកមានវិធីល្អយ៉ាងណាក៏ដោយ តែក៏មិនគួរឱ្យករណីហ្នឹងចៀសផុតពីសំណាញ់ច្បាប់ទេ ត្រូវតែដោះស្រាយឱ្យល្អ។ ពីព្រោះ វាអាចជាគំរូសម្រាប់គណបក្សនយោបាយណាមួយផ្សេង ក្រុមណាមួយផ្សេងជាវិស័យឯកជន ឬ សង្គមស៊ីវិល ធ្វើបែបនឹង ដោយសារតែយើងឃើញថារដ្ឋាភិបាលដោះបែបនឹង អញ្ចឹងគេអាចធ្វើអនុគមន៍អីនៅកន្លែងណាមួយទៀត”។ 

យ៉ាងណាមិញ លោកក៏បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលអាចដោះស្រាយតាមបែបសីលធម៌បាន គឺជារឿងល្អបំផុត។ ការដោះស្រាយបែបសីលធម៌នេះ គឺជាការចុះទៅពន្យល់ប្រាប់ពីហេតុផល និងសម្របសម្រួលប្រជាជនឱ្យមានការយល់ដឹង និងណែនាំពួកគេឱ្យត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញ។ ជាក់ស្តែង បច្ចុប្បន្ននេះ អាជ្ញាធរកំពុងតែព្យាយាមសម្រប សម្រួលប្រជាជន ឱ្យចាកចេញពីចំការលោកខឹម វាសនា ដោយសន្តិវិធី ​ ពោល គឺជាដំណោះស្រាយរបស់អាជ្ញាធរបច្ចុប្បន្ន ពាក់កណ្តាលសីលធម៌ និងពាក់កណ្តាលច្បាប់។

ទន្ទឹមជាមួយគ្នានេះ រូបលោកក៏មានក្តីបារម្ភចំពោះក្រុមមនុស្សមួយចំនួនដែលដើរតាមលោក ខឹម វាសនា មានអាការៈធ្ងន់ធ្ងរជាងលោក ខឹម វាសនា ស្ទើរតែគុណនឹង១០នៃប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះទៅទៀត។  មនុស្សមួយចំនួនបានលើកដៃបញ្ចេញសិល្ប៍ ព្រមទាំងធ្វើកាយវិការ ច្រង៉េងច្រង៉ាង មើលទៅគួរ​ឱ្យខ្លាច និងមិនសមរម្យទាល់តែសោះ។

លោកបណ្ឌិតបាននិយាយថា៖ “យើងមិនអាចធ្វើបែបនេះបានទេ ព្រោះនៅក្នុងប្រទេសមួយ ក្នុងតំបន់មួយ ដែលស្ថិតនៅក្រោមច្បាប់រដ្ឋ ស្ថិតនៅក្រោមអាជ្ញាធរ បើយើងធ្វើរបៀបនេះ វាពិបាកហើយ” ។ 

គួររំលឹកថា ក្រោយពីមានប្រជាជនប្រមាណជាង ២ម៉ឺននាក់ ទៅចំការរបស់លោកខឹម វាសនា ដើម្បីគេចពីការរលាយនៃភពផែនដីតាមពាក្យលោកឃោសនានោះ ក៏មានអាជ្ញាធរនៅតំបន់នោះបានចុះទៅអន្តរាគមន៍ ដោយព្យាយាមនិយាយបញ្ចុះបញ្ចូលឱ្យពួកគេត្រឡប់ទៅផ្ទះរបស់​ខ្លួនវិញ។ ក៏ប៉ុន្តែ ក៏នៅមានប្រជាជនមួយចំនួនបានតវ៉ាជាមួយអាជ្ញាធរ ព្រមទាំងបានបញ្ចេញនូវអាកប្បកិរិយាចម្លែកៗទៀតផង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា២៦ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម