ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ថៃ ជិះយន្តហោះទៅចរចាជាមួយ ហ្វាំងឡង់ ឱ្យជួលកម្មករបេះផ្លែឈើ
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក សូឆាត ឈុំក្លីន បានដឹកនាំគណៈប្រតិភូថៃទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋហ្វាំងឡង់ និងបានជួបពិភាក្សាការងារនៅស្ថានទូតថៃប្រចាំនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់លើបញ្ហាសំខាន់ៗដូចជា៖ លើកទឹកចិត្តពលករថៃដែលមកធ្វើការងារបេះផ្លែឈើនៅប្រទេសហ្វាំងឡង់ មានកិច្ចសន្យាការងារជាមួយនិយោជក និងត្រូវបានទទួលការការពារ អត្ថប្រយោជន៍ និងសុខុមាលភាពតាមផ្លូវច្បាប់ បន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងស្ថានទូតថៃប្រចាំនៅទីក្រុង Helsinki និងក្រសួងការងារថៃជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ តាមរយៈយន្តការក្រុមការងាររួមគ្នា បានលើកទឹកចិត្តឱ្យពលករថៃដែលទៅធ្វើការនៅប្រទេសហ្វាំងឡង់បានទទួលការការពារ និងសុខុមាលភាពស្របច្បាប់ ទាំងកម្មករជំនាញ និងកម្មករបេះផ្លែឈើតាមរដូវកាល។ ជំរុញពលករថៃឱ្យទៅធ្វើការនៅហ្វាំងឡង់បន្ថែមទៀត ដើម្បីពង្រីកទីផ្សារការងារថៃនៅហ្វាំងឡង់ និងមានក្រុមការងាររវាងស្ថានទូតថៃប្រចាំនៅទីក្រុង Helsinki និងក្រសួងការងារក្នុងការគ្រប់គ្រង និងសម្របសម្រួលពលករថៃនៅប្រទេសហ្វាំងឡង់។
លោក សូឆាត ឈុំក្លីន បានបន្តថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច និងមានសក្តានុពលក្នុងការបញ្ជូនពលករជំនាញទៅប្រទេសហ្វាំងឡង់រួចហើយក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ក្រសួងការងារបានបញ្ជូនពលករថៃទៅធ្វើការនៅប្រទេសហ្វាំងឡង់សរុបចំនួន ៧,៩០២នាក់ ពួកគេភាគច្រើនជាក្រុមកសិករ អ្នកបេះផ្លែឈើ កម្មករកសិដ្ឋាន អ្នកថែសួន និងចុងភៅ។ សម្រាប់ចុងភៅម្ហូបថៃ ក្នុងមួយឆ្នាំៗពួកគេទាំងនោះអាចបង្កើតប្រាក់ចំណូលចូលប្រទេសវិញមិនតិចជាង ៧០០លានបាតនោះទេក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ អតីតមេដឹកនាំក្រុមអាវក្រហម ឲ្យតាមដានតុលាការធម្មនុញ្ញលើការសម្រេចតំណែង ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន