កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង ជូ ស៊ិនទី នឹងលេងពានយុវជន AFC ជាលើកទី ២ ក្នុងអាជីពរបស់ខ្លួន
សមាជិករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជូ ស៊ិនទី នឹងលេងពានយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19) បច្ចុប្បន្នប្ដូរឈ្មោះមកជា AFC U-20 Asian Cup ជាលើកទី ២ ក្នុងអាជីពរបស់ខ្លួន។

កីឡាករវ័យ ១៩ ឆ្នាំរូបនេះ ក៏មានឈ្មោះក្នុងបញ្ជី ២៣ នាក់ ចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ ឆ្នាំផងដែរ ដែលត្រូវត្រៀមប្រកួតវគ្គជម្រុះ ពានយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ ខណៈនេះមិនមែនជាលើកទី ១ ឡើយសម្រាប់គេ គ្រាដែលកាលពីឆ្នាំ ២០១៩ គេក៏មានឈ្មោះចូលរួមលេងម្ដងដូចគ្នា។

កាលពីឆ្នាំ ២០១៩ U-19 កម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះប្រចាំពូល G ដោយមាន U-19 ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង រួមពូលជាមួយ ហើយជាក់ស្ដែងនៅពេលនោះ U-19 កម្ពុជា បានប្រឹងប្រែងរហូតបានកៅអីឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ដែលត្រូវធ្វើនៅដើមឆ្នាំ ២០២០ ប៉ុន្តែត្រូវបានខកខានវិញ ដោយសារវិបត្តិកូវីដ-១៩ ធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចលុបចោលព្រឹត្តិការណ៍នេះ។
និយាយពី ជូ ស៊ិនទី វិញក្នុងចំណោមនៃការជួយរួមចំណែក U-19 កម្ពុជា គេបានបង្ហាញខ្លួនចំនួន ២ប្រកួត ក្នុងនោះជម្រើស ១១ នាក់ដំបូងទល់នឹង កោះម៉ារីណាខាងជើង ហើយប្រកួតទី ២ ប្ដូរចូលពេលជួប U-19 ថៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម ២០ ឆ្នាំ ២៣ នាក់ជាផ្លូវការ ដើម្បីត្រៀមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ វគ្គជម្រុះ (AFC U-20 Asian Cup Qualification Round) ដែលគ្រោងធ្វើនៅប្រទេសតាជីគីស្ថាន។
ពាននឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន