KPT+
ភ្ញាក់ផ្អើលមែនទែន ចំពោះរូបភាពកាយវិភាគសាស្ត្រនៃសត្វទេវកថាទាំង ១៣ ប្រភេទ
សត្វទេវកថាខាងក្រោមនេះមានវត្តមានក្នុងសៀវភៅប្រវត្តិសាស្ត្រ សៀវភៅរឿង និងភាពយន្តយូរលង់ណាស់មកហើយនៅឡើយតែឃើញផ្ទាល់នោះទេ។ យើងដឹងស្រាប់ហើយថា សត្វខាងក្រោមនេះមិនមានពិត ប៉ុន្តែគេនៅតែអាចវិភាគរាងកាយរបស់ពួកវាបានដូចមនុស្សដែរដូចជា៖
១. មេលូស៊ីណា

Mélusine ឬ Melusina គឺជាសត្វក្នុងរឿងព្រេងនិទានអ៊ឺរ៉ុប ដែលជាវិញ្ញាណស្ត្រីទឹកសាបនៅក្នុងអណ្តូងបរិសុទ្ធ ឬទន្លេ។ ជាធម្មតានាងត្រូវបានគេពិពណ៌នាថាជាស្ត្រីដែលជាសត្វពស់ ឬត្រីពីចង្កេះចុះក្រោម។ ពេលខ្លះនាងក៏ត្រូវបានបង្ហាញដោយស្លាបផង កន្ទុយពីរផង ឬទាំងពីរ។
២. នាគ

សូម្បីតែក្នុងប្រទេសយើងក៏ល្បីដែរពីររឿងនាគនោះ។
៣. ក្រាកខិន

ក្រាកខិន គឺជាសត្វចម្លែកសមុទ្រដែលមានទំហំដ៏ធំសម្បើម គេនិយាយថាវាបង្ហាញខ្លួននៅឆ្នេរសមុទ្រនៃប្រទេសន័រវេស។ សត្វពួកនេះជាប្រធានបទនៃអបិយជំនឿ និងទេវកថារបស់នាវិក ហើយត្រូវបានពិពណ៌នាជាលើកដំបូងនៅក្នុងយុគសម័យទំនើបនៅសតវត្សទី១៨ នៅក្នុងសៀវភៅធ្វើដំណើររបស់ Francesco Negri ក្នុងឆ្នាំ១៧០០ ។
៤. សាយរ៉ិន

យើងធ្លាប់អានអត្ថបទពីវារួចមកហើយ សរុបមកពួកវាជាប្រភេទមច្ឆាកាចសាហាវ។
៥. មនុស្សចចក

នៅក្នុងរឿងព្រេងនិទាន មនុស្សចចកគឺជាមនុស្សដែលមានសមត្ថភាពក្នុងការផ្លាស់ប្តូររូបរាងទៅជាចចក បន្ទាប់ពីត្រូវគេដាក់បណ្តាសា ហើយការផ្លាស់ប្តូរនោះកើតឡើងនៅយប់នៃព្រះច័ន្ទពេញវង់។
៦. សត្វជញ្ជក់ឈាម

ឈូប៉ាកាប្រាគឺជាសត្វរឿងព្រេងនិទាននៃទ្វីបអាមេរិក គេប្រទះឃើញវាដំបូងនៅក្នុងព័រតូរីកូក្នុងឆ្នាំ១៩៩៥ ។ សត្វនេះវាយប្រហារនិងផឹកឈាមរបស់សត្វមានឈាមដូចជាពពែ។
៧. កាបប៉ា

វាគឺជាសត្វល្មូនក្នុងទឹកដែលរស់នៅតាមដងទន្លេ និងទន្លេនានាក្នុងប្រទេសជប៉ុន។
៨. យេតទី

យេតទីគឺជាសត្វមានរាងដូចសត្វស្វា ដែលត្រូវគេអះអាងថា វារស់នៅជួរភ្នំហិមាល័យនៅអាស៊ី។ នៅក្នុងវប្បធម៌ដ៏ពេញនិយមលោកខាងលិច គេតែងនិយមហៅជាទូទៅថាជា មនុស្សទឹកកកដ៏គួរឲ្យស្អប់ខ្ពើម (Abominable Snowman) ។
៩. សត្វបក្សីភ្លើង

គេជឿថាវាជាសត្វស្លាបប្រទេសអារ៉ាប់ បក្សីនេះនឹងដុតខ្លួនឯង ហើយងើបឡើងពីផេះយ៉ាងមានអំណាចរឿងរាល់ ៥០០ឆ្នាំម្ដង។
១០. សេះដុះស្នែង

យើងស្គាល់ស្រាប់ទៀតហើយថាវាជាសត្វក្នុងក្ដីស្រមៃក្មេងជាច្រើនទូទាំងពិភពលោក។
១១. នាគស្លាប

នាគប្រភេទខាងក្រោមគេជឿថាវាចេះព្រួសភ្លើង យើងក៏ធ្លាប់ឃើញវានៅក្នុងភាពយន្តដែរ។
១២. មនុស្សក្បាលរុយ

គាត់គឺជាតួអង្គក្នុងរឿងត្លុកមួយ។
១៣. មនុស្សប្រចៀវ

វាគឺជាសត្វដែលជញ្ជក់ឈាមទាំងមនុស្សទាំងសត្វ ណាមួយមានរូបរាងស្រដៀងតែប្រចៀវ ដែរគ្រាន់តែធំប៉ុនមនុស្ស៕
អត្ថបទ៖ វារី
ចុចអាន៖Mary Ann Bevan ពីស្ត្រីស្រស់ស្អាតបំផុត ក្លាយជានារីសាច់ដុំមុខអាក្រក់
ចុចអាន៖គូស្នេហ៍កម្សត់ទាំង ៦ នេះ ក្លាយជារឿងសោកសៅបំផុត ក្នុងប្រវត្តិសាស្ត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


