Connect with us

ព័ត៌មានជាតិ

ប្រៀបធៀប​សំឡេងគាំទ្រ​គណបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ ២០ ឆ្នាំ​ចុងក្រោយ

បានផុស

នៅ

ក្នុង​រយៈ​ពេល​ជិត ២០ ឆ្នាំ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) បាន​ក្លាយ​គណបក្ស​ដ៏​លេចធ្លោ​មួយ​ក្នុង​ជួរ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

ផ្តើម​បង្កើត​ឡើង​ដោយ​លោក ខឹម វាសនា ជា​ប្រមុខ​ដឹកនាំ​​ដែល​មាន​ប្រវត្តិ​ជា​​អតីត​តារា​ភាពយន្ត គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) បាន​សាង​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ការ​កៀរគរ​សំឡេង​គាំទ្រ​ពី​យុវជន និង​ការ​ដាក់​គោល​នយោបាយ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​ចូលរួម​បោះឆ្នោត​ជាច្រើន​អណ្ណតិ​កន្លង​មក​បង្ហាញ​ថា គណបក្ស​ដែល​ប្រមូលផ្តុំដោយ​យុវជន​នេះ​​បានទទួលសំឡេង​កើនឡើង​ពី​មួយ​អណ្ណតិទៅមួយ​អណ្ណតិ។ ការ​ចូលរួម​បោះឆ្នោតជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ឆ្នាំ ២០០៨ ក្រោយ​បង្កើត​គណបក្ស​បាន ២ ឆ្នាំ គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ទទួល​បាន ៦៨ ៩០៩ សំឡេង ​ស្មើ ១ ភាគរយ​នៃ​សំឡេង​សរុប។

​ដោយឡែក​ការ​ចូលរួម​បោះឆ្នោត​ថ្នាក់​​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ ២០១៨ ដែល​រៀបចំ​ចុងក្រោយ គណបក្ស​សម្ពន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន​សំឡេង​គាំទ្រ​ ៣០៩ ៣៦៤ សំឡេង ​ឈរ​នៅ​លេខ​រៀង​ទី ៣ ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ ក្នុង​ចំណោម​គណបក្ស​ដែល​បាន​ចូលរួម​បោះឆ្នោត។

​បើ​ប្រៀបធៀប​​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​​ដឹកនាំ​រដ្ឋាភិបាល​ គឺ​នៅ​គម្លាត​ឆ្ងាយ ខណៈ​ដែល​គណបក្ស​ប្រជាជន​ទទួល​បាន​សំឡេង​រហូត​ដល់ ៤ ៨៨៩ ១១៣ សំឡេង​គ្រប់គ្រង​អាសនៈ​ទាំង ១២៥ នៅ​ក្នុង​រដ្ឋសភា។

យ៉ាង​ណា សំឡេង​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​គឺ​ប្រកៀក​គណបក្ស​រាជានិយម ហ៊្វុន ស៊ិនប៉ិច ដែល​ទទួល​បាន​ ៣៧៤ ៥១០ សំឡេង ស្ថិត​នៅ​ឈរ​លេខ​រៀង​ទី ២។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​បាន​ចំនួន ០៦ លើក​ ដោយ​លើកដំបូងនៅក្នុង​ឆ្នាំ​១៩៩៣​។ លើកទី ២ នៅ​ឆ្នាំ ១៩៩៨ លើក​ទី ៣ នៅ​ឆ្នាំ ២០០៣ លើក​ទី ៤ នៅ​ឆ្នាំ ២០០៨ លើក​ទី ៥ នៅ​ឆ្នាំ ២០១៣ និង​លើក​ទី ៦ នៅ​ឆ្នាំ​ ២០១៨។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ​ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

វប្បធម៌ ជំនឿ៣ ថ្ងៃ មុន

អាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវ ព្រែកស្រមោច ព្រែកជីកបុរាណ ប្រវែង ២៣ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម