ព័ត៌មានជាតិ
ដំណាំស្រូវនិងដំណាំរួមផ្សំជាង៣ម៉ឺនហិកតារងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខែ សីហានេះ
នៅក្នុងខែសីហាឆ្នាំ២០២២នេះ គ្រោះទឹកជំនន់បានបំផ្លាញដំណាំស្រូវ និងដំណាំរួមផ្សំប្រមាណជាង៣ម៉ឺនហិកតា ព្រមទាំងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមដំណាំស្រូវ និងដំណាំរួមផ្សំប្រមាណជាង៣ម៉ឺនហិកតា ក្នុងនោះដំណាំស្រូវលិចទឹកមាន២៩២៨៩ហិកតា ខូចខាត ១៥៧៨០ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៤០៩២ហិកតា ខូចខាត១១៤៧ហិកតា ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២០៩៦៤គ្រួសារ ស្មើនឹង ៨៣៨៥៦នាក់ ប្រជាពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាព ៣០៧គ្រួសារ ប្រមាណ ១២២៨នាក់ ជម្លៀសសត្វពាហនៈចំនួន ៣៧០០ក្បាលងាប់២ក្បាល លំនៅដ្ឋានលិចទឹក ៣២៧៤ខ្នង និងខូចខាត ០៤ខ្នង សាលារៀនលិចទឹក ១៤កន្លែង វត្តអារាម ៧កន្លែង មន្ទីរពេទ្យ ២កន្លែង និងស្នាក់ការកង កម្លាំងឈរជើងតាមព្រំដែន ៦កន្លែងនៅខេត្តបន្ទាយមាជ័យនិងស្លាប់ ០៩នាក់ ស្រី ៣, ក្មេង ៦នាក់។
របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ក្រៅពីនេះទឹកជំនន់ក៏បានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ដូចជា ផ្លូវលំ ៥៥,៥១៥ម៉ែត្រ ស្ពានបេតុង ស្ពានបាឡេ ២៦ស្ពានបាក់ទំនប់ ៣៥០ម៉ែត្រ បាក់ស្រុតច្រាំងទន្លេនិងស្ទឹង៦កន្លែងនៅខេត្តកំពង់ចាម ភ្នំពេញ ត្បូងឃ្មុំ សៀមរាប និងខេត្តបាត់ដំបង ដោយបានបាក់ច្រាំងស្ទឹងប្រវែង ១០២៣ម៉ែត្រ ជម្រៅ៥ ២០ម៉ែត្រ និងខូចខាតផ្លូវបេតុង៨ខ្សែ។
លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការ និងចូលរួមជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការត្រៀម និងការ អន្តរាគមន៍សង្គ្រោះ និងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយដែលអាចនឹងកើតមានក្នុងរដូវវស្សាជាពិសេសជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ។

លោក ទេសរដ្ឋមន្រ្តីបានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលា និងស្តារឡើងវិញនូវរាល់ការខូចខាត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសគឺហេដ្ឋា រចនាសម្ព័ន្ធជនបទ និងវិស័យកសិកម្ម។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើរទៅដល់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិបន្តតាមដានចុះពិនិត្យជាប្រចាំនូវពេលមានគ្រោះមហន្តរាយកើតដោយធម្មជាតិនិងមនុស្សបង្កឡើងដោយយថាហេតុ៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


