ព័ត៌មានជាតិ
លោក អ៊ុំ រាត្រី ត្រៀមកម្លាំងជាស្រេច ក្នុងការជួយពលរដ្ឋ ខណៈទឹកកំពុងហក់ឡើងខ្លាំង នៅស្រុកមង្គលបូរី
ទឹកស្ទឹងមង្គលបូរី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កំពុងហក់ឡើងយ៉ាងខ្លាំង ដោយសារទឹកហូរធ្លាក់ចុះមកខាងក្រោម។ នេះបើតាមការអះអាងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពេលដែលលោកដឹក ក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹក នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅបណ្តោយដងស្ទឹង ប្រឡាយ បឹងបួ និងស្ទឹង ត្រូវតែមានប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសក្មេងតូចៗព្រោះវាអាចនឹងបង្កគ្រោះថ្នាក់លង់ទឹកមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។ ក្នុងការចុះពិនិត្យនេះ លោក អ៊ុំ រាត្រី បានប្រាប់ឲ្យដឹងថា លោកបានដឹកនាំកម្លាំង ក្នុងនោះមានលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីសាលាស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ បានចុះពិនិត្យ វាយតម្លៃ ស្ថានភាពទឹកជំនន់និងផលប៉ះពាល់លើប្រជាពលរដ្ឋដែល រស់នៅប្របស្ទឹង និងអាស្រ័យផល តាមបណ្តោយដងស្ទឹងមង្គលបូរី ក្នុងការចុះពិនិត្យស្ថានភាពទឹកជំនន់ដែលធ្លាក់មកពីប៉ែកខាងលិចនៃឃុំសឿ ដូចជានៅសំណង់ព្រែកសឿ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងពិនិត្យសាលាបឋមសិក្សាជំនីកឃុំសឿ ព្រមទាំងបន្តចុះពិនិត្យ ស្ថានភាពទឹក តាមឃុំចំណោម រហាត់ទឹក បត់ត្រង់និង ឃុំឫស្សីក្រោក តាមដងស្ទឹងមង្គលបូរី ផងដែរឃើញថា ស្ថានភាពទឹកហូរបានធ្លាក់ពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើឱ្យស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជន់លិចផ្លូវផងដែរ។


លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា លោកមិនបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋណារងទុក្ខ ដោយសារទឹកជំនន់ដែលត្រៀមលិចផ្ទះប្រពលរដ្ឋនេះឡើយ លោកបានត្រៀមកម្លាំងសមត្ថកិច្ច ៣ស្ថាប័ន រួមមានកម្លាំងអាវុធហតខេត្ត កម្លាំងស្នងការនគរបាលខេត្ត និងយោធារដ្ឋបាលខេត្តក្រុង ស្រុក និងត្រៀមជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋណា ដែលត្រូវទឹកជំនន់លិចលង់ទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ ក្នុងនោះក៏មានត្រៀមធ្វើការចែកស្បៀងឲ្យហូបជាបណ្ដោះអាសន្នផងដែរ។


លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋណា ដែលបម្រុង និងលិចផ្ទះសម្បែងដោយទឹកជំនន់នោះ ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ