Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម G7 ព្រមព្រៀងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​មក​ពី​ក្រុម​ប្រទេស G7 ​បាន​ព្រមព្រៀងគ្នា​រក្សាការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្ស៊ីក្នុងកិច្ចប្រជុំនៅខាងក្រៅទីក្រុង Berlin របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីទាំងនោះបាននិយាយថា ពួកគេនឹងរក្សា និងពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីការពារទីក្រុងមូស្គូពីការទទួលបានផលចំណេញ បន្ទាប់ពីសង្គ្រាមលុកលុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ។

រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀតថា ​ពួកគេ​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​កាន់តែ​រឹងមាំ​ដើម្បី​ដោះស្រាយ​កង្វល់​រួម​របស់​ពួកគេ ហើយពួកគេក៏បានសន្យាថា នឹងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែនផងដែរតាមរយៈលំហូរពាណិជ្ជកម្ម ។

ចំណែកក្រុមអ្នក​សង្កេតការណ៍​បាន​និយាយ​ថា ច្បាប់ពាណិជ្ជកម្មទាំងនេះរួមបញ្ចូលការផ្ទេរបច្ចេកវិទ្យា និងការផ្ដល់ភាពអំណោយផលដល់សហគ្រាសរដ្ឋ ខណៈរដ្ឋមន្ត្រី G7 ក៏បានប្តេជ្ញាធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ ។

ទោះយ៉ាងណាក្រុមអ្នករិះគន់បាននិយាយថា អង្គការនេះមិនមានភាពពេញលេញក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មអន្តរជាតិដែលកំពុងកើនឡើងនោះទេ ជាពិសេសបញ្ហារវាងចិន និងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ព្រមាន អាមេរិក កុំឲ្យផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម