ព័ត៌មានជាតិ
លោក ម៉ឹង យូឡេង ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ៣ មុនក្លាយជាប្រធានមន្ទីរសាធារណការខេត្តកណ្តាល
លោក ម៉ឹង យូឡេង បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល។ លោក មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ លោក កើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៦៩។ កាលពីកុមារភាព លោក ម៉ឹង យូឡេង បានរៀននៅសាលាបឋមសិក្សាវត្តកោះ ហើយបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យសន្ធរម៉ុក ក្នុងឆ្នាំ១៩៨៨។

ចុងឆ្នាំ១៩៨៨ លោក ម៉ឹង យូឡេង បានចេញទៅសិក្សាបន្តថា្នក់ឧត្តមសិក្សានៅរដ្ឋអ៊ូបេគីស្ថាន ដែលជាប្រទេសស្ថិតក្នុងអតីតសហភាពសូវៀត (ប្រទេសរុស្ស៊ី)។ ចំណាយពេលសិក្សាប្រមាណ ៧ឆ្នាំ លោកបានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតវិស្វកម្ម ក្នុងឆ្នាំ១៩៩៥។ ក្រោយចប់ការសិក្សានៅរុស្ស៊ីនេះ លោក ម៉ឹង យូឡេង ក៏បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចូលបម្រើការងារជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងឆ្នាំ២០០៣ ក្នុងនាមជាមន្ត្រីរាជការ លោកក៏ទទួលបានការណ្ដុះបណ្ដាលវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល ជំនាញរដ្ឋបាលទូទៅ។

បើទោះបីជាលោកកំពុងបម្រើការជាមន្ត្រីក៏ដោយ ប៉ុន្តែ នៅឆ្នាំ២០០៦ លោក ម៉ឹង យូឡេង បានឆ្លៀតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន វ៉ាន់ដា ជំនាញសវនកម្ម និងនៅឆ្នាំ២០០៧ រៀនយកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយទៀតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញនីតិសាស្ត្រផងដែរ។ លុះនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១២ លោក ម៉ឹង យូឡេង ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល រហូតដល់បច្ចុប្បន្ននេះ។ មុនការតែងតាំងជាប្រធានមន្ទីរ លោក គឺជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។

រយៈពេលជិត ១០ឆ្នាំនៃការដឹកនាំ និងគ្រប់គ្រងមន្ទីរសាធារណការ និងដឹកជញ្ជូ ខេត្តកណ្ដាល លោក ម៉ឹង យូឡេង បានដឹកនាំស្ថាបនា និងទទួលបានសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ សមិទ្ធផលលើវិស័យសាធារណការ រួមមានជាអាទិ៍ ស្ថាបនាផ្លូវលេខ ៣៨២អា ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ស្ថាបនាផ្លូវលេខ ២៦១៨ ក្នុងស្រុកពញាឮស្ថាបនាកំណាត់ផ្លូវលេខ ៣៤ ក្នុងស្រុកកណ្ដាលស្ទឹង ស្ថាបនាស្ពានបេតុងព្រែកដើមលាប ក្នុងក្រុងតាខ្មៅ ការស្ថាបនាផ្លូវខេត្តលេខ ១២១១ ក្រុងតាខ្មៅ ជាដើម។ បន្ថែមពីនេះ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងទីរួមក្រុង ត្រូវបានជួសជុល និងស្ដារប្រព័ន្ធងហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាបន្តបន្ទាប់ រួមទាំងការដំឡើងភ្លើងស្តុប ការងារស្ដារប្រឡាយ និងការងារដាក់ប្រព័ន្ធ លូ។ ដោយឡែកលើវិស័យដឹកជញ្ជូន ក្នុងនាមប្រធានមន្ទីរ លោកបានគ្រប់គ្រងយានយន្តដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការងារផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


