ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ជួបរឿងអាម៉ាស់នៅលើឆាក ក្រោយថ្លែងសុន្ទរកថា
លោក ចូ បៃដិន អាយុ ៧៩ ឆ្នាំ បានជួបរឿងអាម៉ាស់ជាសាធារណៈម្តងទៀត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែលលោកវង្វេង ខណៈដើរចេញពីឆាក បន្ទាប់ពីថ្លែងសុន្ទរកថានៅឯសន្និសីទមូលនិធិសកល។

នៅពេលការទះដៃអបអរបានបន្លឺឡើង ប្រធានាធិបតីអាមេរិករូបនេះ បានចាប់ផ្តើមដើរចុះពីឆាក តែបានឈប់មួយភ្លែត ហើយសម្លឹងមើលជុំវិញ ទាំងទឹកមុខវិលវល់។
បន្ទាប់មក លោកបានសួរមនុស្សនៅខាងក្រោមថា ត្រូវដើរចុះដោយរបៀបណា។

នៅលើ Twitter, សមាជិកព្រឹទ្ធសភារដ្ឋតិចសាស់ Ted Cruz បានហៅរឿងនេះថា “រន្ធត់” ខណៈទីប្រឹក្សាទំនាក់ទំនងរបស់លោក គឺ Steve Guest និយាយថា “លោក ចូ បៃដិន បានវង្វេងនៅលើឆាក។ គួរឲ្យខ្លាច និងសោកសៅ”។
ឃ្លីបនេះត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឲ្យគេជជែកវែកញែកគ្នាយ៉ាងខ្លាំងអំពីកាយសម្បទា និងផ្លូវចិត្តរបស់លោក បៃដិន សម្រាប់តំណែងជាប្រធានាធិបតី។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្នុងអំឡុងបទសម្ភាសន៍រយៈពេល៦០នាទី លោក បៃដិន បានបញ្ចេញយោបល់ថា លោកចាស់ពេកហើយ ឬមិនសមឈរឈ្មោះជាថ្មីទេ ក្នុងការបោះឆ្នោតឆ្នាំ២០២៤។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក បៃដិន ជួបរឿងអាម៉ាស់។ ពីមុន ប្រធានាធិបតីអាមេរិក រូបនេះ ក៏បានជិះកង់ដួល និងចំពប់ជើងលើជណ្តើរយន្តហោះផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ភ្ញាក់ផ្អើលគ្រប់គ្នា! លោក ចូ បៃដិន និយាយថា ខ្លួនមានជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


