ព័ត៌មានជាតិ
ពលរដ្ឋយ៉ាងច្រើនកុះករចូលរួមបោះបាយបិណ្ឌ និងនាំយកចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តទួលខ្សាច់ ហៅវត្តកោះផ្ដៅ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នាថ្ងៃទី ២៥ ខែកញ្ញា ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមបោះបាយបិណ្ឌ និងនាំយកចង្ហាន់ និងគ្រឿងទេយ្យទានទៅប្រគេនព្រះសង្ឃយ៉ាងច្រើនកុះករ នៅវត្តទួលខ្សាច់ ហៅវត្តកោះផ្ដៅ ដែលស្ថិតនៅក្នុងភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមាន ទឹកមុខស្រស់ថ្លា ជាមួយនឹងសម្លៀកបំពាក់ជាប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ក្នុងការទៅធ្វើបុណ្យទានប្រកបដោយចិត្តសទ្ធាជ្រះថ្លា។

ព្រះចៅអធិការវត្ត មានថេរដីថា ប្រជាពលរដ្ឋជាពុទ្ធបរិស័ទយ៉ាងច្រើន បាននាំគ្នាអញ្ជើញមកវត្តទួលខ្សាច់ ហៅវត្តកោះផ្តៅ ដោយនាំយកចង្ហាន់ និងគ្រឿងទេយ្យទានទៅប្រគេនព្រះសង្ឃ ដែលបានគង់នៅទីវត្តអារាមនោះ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន ដែលបានចែកឋានទៅ។

ចំណែកប្រជាពលរដ្ឋវិញ បាននិយាយថា រៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃដែលត្រូវប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ តែងតែធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ដើម្បីរៀបចំម្ហូបអាហារ បាយនំបង្អែម និងចង្ហាន់យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីវត្តអារាម៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


