ព័ត៌មានជាតិ
ក្នុង ១ ឆ្នាំ ពលករខ្មែរធ្វើការនៅថៃ ផ្ញើប្រាក់មកក្រុមគ្រួសារប្រមាណជាង ២ ពាន់លានដុល្លារ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃប្រមាណ ១ លាន ២ សែននាក់ នឹងបានផ្ញើថវិកាមកក្រុមគ្រួសារវិញ ប្រមាណជាង ២ ពាន់លានដុល្លារ ដែលលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

ថ្លែងក្នុងឱកាសចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយបងប្អូនខ្មែរ កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃជាង ៤ ពាន់នាក់ នៅប្រទេសថៃ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរបងប្អូនពលករខ្មែរ ដែលមានស្មារតី តស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃ ចិញ្ចឹមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ លោករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនពលករ ត្រូវគោរពច្បាប់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព ថែរក្សាសុខភាព ខិតខំរៀនវិជ្ជាជីវៈ ចេះសាមគ្គីគ្នា ខ្មែរ និងខ្មែរ ជួយគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ ស្រលាញ់រាប់អានជាមួយប្រជាជនថៃ។

លោករដ្ឋមន្ត្រីបានណែនាំថា នៅពេលបងប្អូនចប់កិច្ចសន្យាការងារ សូមវិលត្រឡប់ទៅប្រទេសវិញកុំបន្តស្នាក់នៅ ឬរស់នៅ និងធ្វើការមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់នៅក្នុងប្រទេសថៃព្រោះថា បច្ចុប្បន្ន កម្ពុជាកំពុងដាក់ឲ្យអនុវត្តរបបសន្តិសង្គមផ្នែកប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ តទៅហើយថ្ងៃក្រោយពេលបងប្អូនពលករខ្មែរនៅថៃ ត្រឡប់ទៅវិញអាចចូលរួមក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ ហើយទទួលបានរបបថែទាំសុខភាពផងដែរ នៅពេលចាស់ទៅ អាយុលើសពី ៦០ ឆ្នាំ ។


គួរបញ្ជាក់ថា ក្រៅពីប្រទេសថៃកម្ពុជាក៏បានបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េចំនួន ៤៥,៨៦៦ នាក់ ម៉ាឡេស៊ី ២៣,០២៧ នាក់ ជប៉ុន ១១,៤៥៣ នាក់ សិង្ហបុរី ៨២១ នាក់ ហុងកុង ២០២ នាក់ និងអារ៉ាប់ប៊ីសាអូឌីត ចំនួន ៤៣ នាក់ ដោយបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ១ ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


