KPT+
ផ្លែព្នៅមានសារៈសំខាន់ ៥យ៉ាង ចំពោះសុខភាព
ផ្លែព្នៅ ជាផ្លែម្យ៉ាងដែលមានជ័រច្រើន អាចយកធ្វើកាវបិទក្រដាស ឬសៀវភៅបាន ហើយមិនតែប៉ុណ្ណោះ ផ្លែព្នៅ ក៏អាចហូបបានផងដែរ។ ក្រៅពីព្នៅអាចហូបបាន ផ្លែមួយនេះ ក៏អាចយកទៅហាលឲ្យក្រៀម រួចធ្វើជាឱសថសម្រាប់ព្យាបាលរោគបានផងដែរ។ តើផ្លែព្នៅ ជួយជាប្រយោជន៍ផ្នែកសុខភាពបែបណាខ្លះដល់មនុស្ស?

១.ជាឱសថព្យាបាលរាគរូស និងពូវកម្លាំង៖ ផ្លែព្នៅ អាចព្យាបាលជំងឺរាគរូសយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ផ្លែព្នៅដែលគេបានហាលថ្ងៃក្រៀមហើយនោះ យកមកដាំទឹកលាយជាមួយនឹងទឹកឃ្មុំ អាចជួយប៉ូវកម្លាំងមនុស្សចាស់បានថែមទៀតផង។

២.បណ្តេញមេរោគ និងសម្រួលដល់ការរំលាយអាហារបានយ៉ាងល្អ៖ ក្រៅពីផ្លែព្នៅជួយផ្នែកកម្លាំង ផ្លែមួយនេះ ក៏អាចជួយលាងជាតិពុលក្នុងឈាម ក្នុងថ្លើម និងក្រពះបានយ៉ាងល្អប្រសើរ។ ព្នៅ ក៏ជូយដល់បញ្ហាក្រពះ ជៀសវាងមានរោគក្រពះនានាមកយាយី ប្រសិនបើលោកអ្នកទទួលទានទឹកដាំជាមួយព្នៅក្រៀមជារៀងរាល់ថ្ងៃ។
៣.ជួយព្យាបាលជំងឺផ្តាសាយ និងកាត់បន្ថយការក្តៅក្នុង៖ នៅពេលដែលអ្នកមានជំងឺផ្តាសាយ ឬអាការៈក្តៅក្នុង អាចដាំទឹកព្នៅក្តៅអ៊ុនៗទទួលទាន នឹងជួយឲ្យខ្យល់ដង្ហើមដំណើរការបានល្អ។

៤.ទប់ស្កាត់ជំងឺទឹកនោមផ្អែម៖ អ្នកដែលមានជំងឺទឹកនោមផ្អែម ពិសាទឹកព្នៅ អាចជួយមិនឲ្យជំងឺទឹកនោមផ្អែមវិវត្តទៅមុខទៀត ប៉ុន្តែ អ្នកវិទ្យាសាស្រ្តនៅមិនទាន់ដឹងថា អាចទប់ស្កាត់បានប៉ុន្មានភាគរយឡើយ។
៥.ការពារជំងឺមហារីក៖ នៅពេលដែលអ្នកឧស្សាហរណ៍ទទួលទានទឹកព្នៅ នឹងជួយការពារពីជំងឺមហារីកផ្សេងៗ ដូចជាមហារីកថ្លើម មហារីកប្រព័ន្ធសរសៃប្រសាទជាដើម។ មិនត្រឹមតែជួយការពារមនុស្សពីមហារីកប៉ុណ្ណោះទេ ទឹកព្នៅ ក៏ជួយជំងឺរបេង ជំងឺរោគស្រ្តី និងជំងឺឫសដូងបាតជាដើម។

គួររំលឹកថា ផ្លែព្នៅ សម្បូរដោយសារធាតុជាច្រើនដូចជា កាល់ស្យូម ប្រូតេអ៉ីន សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុតានីន ។ល។ មិនតែប៉ុណ្ណោះ ក៏មានរសជាតិចត់តិចៗ អាចជួយដល់សុខភាពរបស់មនុស្សបានយ៉ាងល្អ។
ចំពោះវិធីក្នុងការធ្វើផ្លែព្នៅវិញ គឺត្រូវចិតផ្លែព្នៅខ្ចីជាចំណិតតូចៗល្មម រួចហើយយកទីហាលថ្ងៃឲ្យស្ងួតល្អ បន្ទាប់មកយកទៅរក្សាទុកក្នុងប្រអប់ស្ងួត ឬ កន្លែងមានសុវត្ថិភាពមួយ។ ក្រោយមក អ្នកអាចយកព្នៅក្រៀមនោះ ទៅដាំជាមួយនឹងទឹក រួចទទួលទានបានធម្មតា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


