Connect with us

សេដ្ឋកិច្ច

កម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ប្តេជ្ញាបង្កើន​ទំហំពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នា​បន្ថែមទៀត

បានផុស

នៅ

កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម បានប្ញេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន ថែមមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Thani Bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅអំឡុងកិច្ចប្រជុំ​រដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម របស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានកត់សម្គាល់លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាងប្រទេស​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងបានផ្លាស់ប្ដូរទស្សនាទានល្អៗមួយចំនួន សម្រាប់បរិការណ៍​នៃការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺ​កូវីដ-១៩ ដែលមានដូចជា តាមរយៈការជួយជំរុញច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធឱ្យដំណើរការល្អក្នុងការជំរុញភាពធន់រឹងមាំរបស់សេដ្ឋកិច្ច។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វិស័យឯកជននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយភាគីទាំងពីរនឹងពិនិត្យលទ្ធភាពក្នុងការជំរុញការរៀបចំនូវព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចផ្សេងៗ នាពេលអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារក្នុងឆ្នាំ២០២០ និង១៥០ លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនក្នុងអត្រាប្រមាណ ៥០% បើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ ទីផ្សារទំនិញភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម