ជីវិតកម្សាន្ដ
Hailey បកស្រាយរឿងគេចោទថា ដណ្ដើម Justin Bieber ចេញពី Selena Gomez
នៅក្នុងឈុតខ្លីៗនៃកម្មវិធី Call Her Daddy តារាម៉ូដែល Hailey Bieber បាននិយាយរឿងរ៉ាវអាពាហ៍ពិពាហ៍របស់នាងជាមួយ Justin Bieber និងបានអះអាងថា ខ្លួនមិនបានដណ្តើម Justin ប្តីរបស់នាង ចេញពីអតីតមិត្តស្រី Selena Gomez នោះទេ បន្ទាប់ពីពួកគេបែកគ្នាកាលពីឆ្នាំ ២០១៨។

ខណៈពេលកំពុងសន្ទនា ពិធីករ Alex Cooper បានសួរសំណួរចំៗទៅកាន់ភរិយារបស់ Justin Bieber ថា “មនុស្សជាច្រើនបានឈ្លក់វង្វេងនឹងគូស្នេហ៍ Justin និង Selena តើអ្នកធ្លាប់មានស្នេហាជាមួយ Justin ទេ នៅពេលពួកគេទាំងពីរកំពុងទាក់ទងគ្នា?” ។
ភ្លាមៗនោះនាងក៏ឆ្លើយតបទៅវិញថា “នេះជារឿងមិនពិត ខ្ញុំមិនដែលនិយាយរឿងនេះពីមុនមកទេ ប៉ុន្តែមានមនុស្សជាច្រើនស្អប់មកលើរូបខ្ញុំ និងចោទប្រកាន់ខ្ញុំថា ដណ្ដើម Justin ចេញពី Selena ទាំងដែលមិនបានដឹងរឿងពិតច្បាស់លាស់” ។

យ៉ាងណាមិញ Hailey Bieber បានបើកចំហអំពីភាពចម្រូងចម្រាសជាសាធារណៈម្ដងទៀតអំពីរឿងរ៉ាវស្នេហាត្រីកោណរបស់នាងរវាង Justin និង Selena បន្ទាប់ពីនាងត្រូវបានគេស្អប់ខ្ពើមលើបណ្ដាញអ៊ីនធឺណិត និងរិះគន់ទំនាក់ទំនងស្នេហារបស់នាង ក្រោយពី Selena បានច្រៀងបទ ‘Lose You to Love Me’ ដែលអ្នកគាំទ្រគិតថា បទនេះគឺច្រៀងសំដៅដល់ Justin ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖ល្បីថា តួឯកប្រុសរឿង ‘365 Days’ លួចទាក់ទងស្នេហាជាមួយ Khloe Kardashian
ចុចអាន៖ពេលនេះតួឯកប្រុសរឿង “កប៉ាល់ Titanic” និងតារាម៉ូដែល Gigi ត្រូវគេប្រទះឃើញស្និតស្នាលគ្នាខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


