ព័ត៌មានអន្ដរជាតិ
អាមេរិក និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមក ចំពោះការលេចធ្លាយឧស្ម័ន Nord Stream
សហរដ្ឋអាមេរិក និងរុស្ស៊ីចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រចំនួនពីរ តភ្ជាប់ពីរុស្ស៊ី និងអាល្លឺម៉ង់ ដែលបណ្តាលឲ្យមានការលេចធ្លាយចេញក្រៅ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្របាននិយាយថា “ក្រុម Anglo-Saxons ជឿថា ការដាក់ទណ្ឌកម្មលែងគ្រប់គ្រាន់ហើយឥឡូវនេះ ទើបពួកគេបានងាកទៅរកការបំផ្លិចបំផ្លាញ” ។
ដោយឡែក ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃដដែលនោះ ហើយបានហៅការលេចធ្លាយឧស្ម័ននេះថា ជា “ទង្វើដោយចេតនានៃការបំផ្លិចបំផ្លាញ” ។ លោកបានចោទជនជាតិរុស្ស៊ីថា បានបញ្ចេញព័ត៌មានមិនពិត និងភូតភរ ហើយនិយាយថា “កុំស្ដាប់នូវអ្វីដែលលោកពូទីនកំពុងនិយាយ” បន្ទាប់ពីលោកបានបង្ហាញពីចេតនា ដោយបញ្ជូនអ្នកមុជទឹកដើម្បីស្វែងរកការពិត ដែលបណ្ដាលឲ្យមានការលេចធ្លាយ។
ជាមួយគ្នានេះដែរ អង្គការណាតូបានអះអាងថា សម្ព័ន្ធភាពយោធានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការវាយប្រហារដោយចេតនាណាមួយ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃប្រទេសជាសមាជិករបស់ខ្លួន។

គួររម្លឹកដែរថា ប្រព័ន្ធបំពង់បង្ហូរ Nord Stream គឺជាហេដ្ឋារចនាសម្ពន្ធថាមពលដ៏សំខាន់សម្រាប់ប្រទេសអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបផ្សេងទៀត ខណៈការលេចធ្លាយឧស្ម័នចេញពីបំពង់បង្ហូរឧស្ម័នធម្មជាតិនេះ នៅក្រោមសមុទ្របាល់ទិក ត្រូវបានបញ្ជាក់កាលពីចុងខែកញ្ញា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីបំផុត លោក ពូទីន ដាក់បញ្ចូលតំបន់ទាំង ៤ ជាទឹកដីរបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


