Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​គុយបា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​០២

បានផុស

នៅ

នៅ​ល្ងាច​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ ២០២២​នេះ បន្ទាប់ពី​មាន​ជំនួប​ទ្វេភាគី​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា បាន​អញ្ជើញ​ធ្វើជា​សហ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​សំខាន់ៗ​ចំនួន​០២ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​គុយបា ដែល​ឯកសារ​ចំនួន​០២​នោះ រួមមាន​:

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- កម្មវិធី​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា និង​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​គុយបា សម្រាប់​ឆ្នាំ ២០២២ ដល់ ២០២៧​។

២- កិច្ចព្រមព្រៀង នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​វិស័យ​អប់រំ​កាយ វប្បធម៌ និង​កីឡា រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ កីឡា អប់រំ កាយ និង​កម្សាន្ដ​នៃ​សាធារណរដ្ឋ​គុយបា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម