ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មត្រូវអនុវត្តលក្ខខណ្ឌ ៧ ចំណុចបើចង់បើករកស៊ីនៅខេត្តព្រះសីហនុ
ចាប់ពីពេលនេះតទៅម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពនិងអនុវត្តតាមលក្ខខណ្ឌ ៧ ចំណុចជាមុនសិន បើចង់បើករកស៊ីនៅភូមិសាស្ត្រខេត្តព្រះសីហនុ ហើយក្នុងករណីមិនអនុវត្តនឹងត្រូវប្រឈមនឹងផ្លូវច្បាប់ជាធរមាន។

ការដាក់ចេញនូវលក្ខខណ្ឌ ៧ ចំណុចនេះធ្វើឡើងដោយសារកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញមានទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងអាជីវកម្មមួយចំនួន ក្រោយពីបានទទួលសិទ្ធិប្រកបអាជីវកម្មពីរាជរដ្ឋាភិបាល ឬពីក្រសួង ស្ថាប័នមានសមត្ថកិច្ចរួចហើយ មិនបានជូនដំណឹងអំពីការបើកដំណើរការអាជីវកម្មរបស់ខ្លួនមករដ្ឋបាលខេត្ត ឬសមត្ថកិច្ចពាក់ព័ន្ធ និងមិនបានលើកស្លាកសម្គាល់ឈ្មោះទីតាំងប្រកបអាជីវកម្មរបស់ខ្លួននៅឡើយ។
លើសពីនេះទៀត មានទីតាំងខ្លះទៀតបានហ៊ុំព័ទ្ធរបងបិទបាំង ដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិបាកក្នុងការត្រួតពិនិត្យទីតាំងនីមួយៗ និងម៉្យាងទៀតបង្កលក្ខណៈដល់ជនឆ្លៀតឱកាសប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ការបង្ខាំងមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រព្រឹត្តអំពើល្មើសច្បាប់កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីលក្ខខណ្ឌតម្រូវ និងការណែនាំលើការងារគ្រប់គ្រងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មមួយចំនួនចុះថ្ងៃទី០៨តុលាបានឱ្យដឹងថាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានាឲ្យបានល្អប្រសើរ និងស្របទៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុត្រូវអនុវត្តតាមលក្ខខណ្ឌចំនួន៧ចំណុចដូចខាងក្រោម៖
ទី១៖ ម្ចាស់កាស៊ីណូ ត្រូវស្នើសុំលិខិតអនុញ្ញាតបើកទីតាំងអាជីវកម្មរបស់ខ្លួនពីរដ្ឋបាលខេត្តព្រះសីហនុ មុនសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី២៖ ម្ចាស់អាជីវកម្ម ត្រូវដាក់តាំងស្លាកឈ្មោះបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដែលមានអក្សរខ្មែរធំ ជាងអក្សរបរទេស (ពាក់កណ្ដាលអក្សរខ្មែរ) ហើយអក្សរខ្មែរត្រូវស្ថិតនៅជួរលើគេបំផុតឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារនៃអាជ្ញាប័ណ្ណ និងដាក់បង្ហាញគ្រប់អាជ្ញាប័ណ្ណនៅកន្លែងទទួលភ្ញៀវ។
ទី៣៖ ម្ចាស់អាជីវកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ឬបុគ្គលណាមួយ មិនត្រូវយកលិខិតឆ្លងដែន ឬប័ណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គលិករបស់ខ្លួនមករក្សាទុកជាដាច់ខាត។ ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា លិខិតឆ្លងដែន ឬប័ណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលិក ត្រូវបានរក្សាទុកនៅម្ចាស់អាជីវកម្មឬបុគ្គលណាមួយនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ទី៤៖ ទីតាំងអាជីវកម្មត្រូវបើកចំហដោយមិនត្រូវបិទបាំង ឬហ៊ុព័ទ្ធសំណាញ់ ឬរបងបន្លាលួស និងមិនត្រូវបិទសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ក្នុងការចេញចូល។
ទី៥៖ ម្ចាស់អាជីវកម្មត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត និងបញ្ជីបើកប្រាក់ខែ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវតាមកិច្ចសន្យាការងារ។
ទី៦៖ ក្នុងករណីជួលទីតាំងប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម (សហគ្រិន) ត្រូវប្រកាសបញ្ជាក់នូវបញ្ជីរាយនាមអ្នកជួល (ការិយភារី) ដែលខ្លួនបានចុះកិច្ចសន្យាជាមួយ។ បញ្ជីនេះដែលមានបញ្ជាក់នាម អាសយដ្ឋាន និងឋានៈអ្នកជួល (ការិយភារី) ព្រមទាំងស្ថានភាព នៃទីកន្លែងធ្វើការនីមួយៗ ក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃពេញ ក្រោយពីថ្ងៃធ្វើកិច្ចសន្យាជួល។ កិច្ចសន្យាជួលនេះ ត្រូវមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (ខេត្ត ឬក្រុង ឬស្រុក ឬឃុំ ឬសង្កាត់) ឬមេធាវីដែលបានចុះបញ្ជីក្នុងគណៈមេធាវី រួចផ្ញើមករដ្ឋបាលខេត្តព្រះសីហនុ ចំនួន១ (មួយ) ច្បាប់ តាមរយៈតេឡេក្រាមលេខៈ ០១១ ៥៤៦ ៦៧៧។
ទី៧៖ ត្រូវប្រកបអាជីវកម្មដោយគោរពទៅតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងប្រទេសកម្ពុជាឲ្យបានខ្ជាប់ខ្ជួន។
ថ្មីៗនេះ ក្រុមការងារថ្នាក់ជាតិបានសហការជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យជនបរទេសនៅលើទីតាំងចំនួន ១០ ក្នុងខេត្តព្រះសីហនុមានជនបរទេសចំនួន ២៧៦០នាក់មាន ១៤ ជនជាតិក្នុងនោះជនបរទេសមានលិខិតឆ្លងដែនត្រឹមត្រូវចំនួន ១៩៤៦ នាក់គ្មានបណ្ណការងារចំនួន ១៥១២ នាក់ព្រមទាំងបានផាកពិន័យមុនអនុញ្ញាតឲ្យចាកចេញពីទីតាំងក្រុមហ៊ុន។
ជាមួយគ្នានេះដែរ ក្រុមការងារបានរៀបចំបែបបទបណ្ដេញចេញចំនួន ៦៨៥ នាក់មាន ១០ សញ្ជាតិនិងកំពុងស្នាក់នៅក្នុងទីស្នាក់ការត្រៀមដេញចេញចំនួន៩២០នាក់មាន ២៣សញ្ជាតិ។
ទន្ទឹមនេះក្រុមការងារបានចុះធ្វើអធិការកិច្ចហត្ថកម្មពលកម្មបរទេសលើគោលដៅចំនួន ១៦ មានពលករបរទេសចំនួន២២៥៤ នាក់ស្រី៣៣៤នាក់ក្នុងគ្មានប័ណ្ណការងារ១៥៦៣នាក់មាន១១សញ្ជាតិនិងបានធ្វើការផាកពិន័យតាមច្បាប់ជាធរមាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ