ជីវិតកម្សាន្ដ
Jisoo ជាប់ចំណាត់ថ្នាក់ជា Influencer លេខ ១ លើប្រព័ន្ធផ្សព្វផ្សាយ
ទើបតែបង្ហាញខ្លួននៅក្នុងកម្មវិធី Spring/Summer 2023 ឲ្យយីហោ Dior នៅ Paris Fashion Week កាលពីថ្ងៃមុន ពេលនេះ Jisoo សមាជិកក្រុម BLACKPINK ស្រាប់តែក្លាយជា Influencer ជាប់ចំណាត់ថ្នាក់លេខ១។

ថ្មីៗនេះគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ និងការវិភាគម៉ូដប្លុក Lefty បានទម្លាយថា អ្នកមានឥទ្ធិពលកំពូលទាំង ១០ នៅសប្តាហ៍ម៉ូដនិទាឃរដូវរដូវក្តៅប៉ារីសឆ្នាំ ២០២៣ (ហៅកាត់ថា 2023 S/S Paris Fashion Week) គឺតារាស្រី Jisoo ។

ក្នុងចំណោមនោះ Jisoo ជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹង ៧ភាគរយ នៃការចូលរួម និងតម្លៃប្រព័ន្ធផ្សព្វផ្សាយសរុបដែលរកបានជាង ២២.៤លានដុល្លារអាមេរិក ដែលជួយឲ្យ Dior គ្រប់គ្រងបញ្ជីម៉ាកយីហោកំពូលម្តងទៀតនៅ Paris Fashion Week ជាមួយនឹង EMV (Media Value Not Paid) សរុប ៤៥.៥លានដុល្លារអាមេរិក។


ជាមួយគ្នានេះដែរ សមាជិកផ្សេងទៀតមកពីក្រុម BLACKPINK ក៏ជាប់ចំណាត់ថ្នាក់ក្នុងចំណោម Top 10 ដែលមានដូចជា Rose ចំណាត់ថ្នាក់លេខ ៣ និង Jenny ចំណាត់ថ្នាក់ទី ៤ តាមពីក្រោយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើល ក្រោយឃើញតារាស្រីថៃរូបនេះ មានមុខស្រដៀង Rose
ចុចអាន៖Jisoo នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីមួយរបស់ បារាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


