ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា បន្តគ្រងកៅអីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក
កំពូលតារា ២ ដូងអ្នកនាងឱក សុគន្ធកញ្ញា និងអ្នកនាងសុគន្ធ នីសា នៅតែអាចរក្សាកៅអីរបស់ខ្លួនបានមួយរដូវកាលទៀតនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក «The Voice Kid Cambodia» រដូវកាលទី៣។

ជាការពិតណាស់ អ្នកដែលអាចឈរជើងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក អាចនិយាយបានថាជាអ្នកមានសមត្ថភាព និងមិនសូវធ្វើឲ្យមហាជនមានការខកបំណងនោះឡើយ។ នៅក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Kid Cambodia រដូវកាលទី៣នេះ អ្នកនាងឱក សុគន្ធកញ្ញា និងអ្នកនាង សគន្ធ នីសា នៅតែរក្សាតំណែងខ្លួនឯងបានយ៉ាងល្អ។
ក្រឡេកមកមើលពីគណៈកម្មការ អ្នកនាងឱក សុគន្ធកញ្ញា ដែលជាកំពូលតារាចម្រៀងមួយដួងប្រចាំផលិតកម្មរស្មីហង្សមាស ទទួលបានការស្រលាញ់ចូលចិត្ត និងគាំទ្រយ៉ាងខ្លាំងពីមហាជនមិនថាចាស់ ឬក្មេង។ មិនតែប៉ុណ្ណោះ រាល់ការគ្រងកៅអីជាគណៈកម្មការរបស់អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានកូនក្រុមរបស់នាងជាច្រើន ដែលទទួលបានជោគជ័យ ព្រមទាំងការបង្ហាត់បង្រៀន យ៉ាងយកចិត្តទុកដាក់ទៅកាន់កូនក្រុមទាំងគ្រប់រដូវកាល ខណៈពេលនាងបានគ្រងកៅអីជាគណៈកម្មការ។
ពាក់ព័ន្ធរឿងនេះ អ្នកនាងហាក់មិនសូវធ្វើឲ្យមហាជនខកបំណងឬមានប្រតិកម្មអ្វីខ្លាំងនោះទេ កំឡុងពេលធ្វើជាគណៈកម្មការនោះ។ គួររំលឹកផងថា អ្នកនាងឱក សុគន្ធកញ្ញា ធ្លាប់អង្គុយលើកៅអី គណៈកម្មការ ករប្រឡងកម្រិតពិភពលោកដូចជា Cambodian Idol ទាំង៤រដូវកាល , កម្មវិធី The Voice Cambodia ទាំង២រដូវកាល , The Voice Kid ទាំង២រដូវកាល និងរដូវកាលទី៣ កម្មវិធី X Factor Cambodia។

ទន្ទឹមនេះ អ្នកនាងសុគន្ធ នីសា ក៏ជាគណៈកម្មការមួយរូបដែលមានសមត្ថភាពមិនធម្មតា ហើយស្ទើរតែគ្រប់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនៃផលិតកម្មរស្សីហង្ស តែងឃើញលេចវត្តមានអ្នកនាង សុគន្ធ នីសារ ពិសេសនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារកម្រិតពិភពលោក The Voice Kid Cambodia រដូវកាលទី ៣ នេះ។ ចំពោះការគ្រងកៅអីជាគណៈកម្មការ មិនថានៅក្នុងរដូវកាលចាស់ៗ ឬរដូវកាលថ្មីនោះទេ អ្នកនាងក៏មិនសូវទទួលបានការរិះគុណពីសំណាក់មហាជននោះទេ។ មិនតែប៉ុណ្ណោះ អ្នកនាងសុគន្ធ នីសា ក៏ត្រូវបានសរសើរពីសំណាក់អ្នកគាំទ្រនៅក្នុងរដូវកាលថ្មីនេះផងថា «ឲ្យតែបទណារាងកំសត់នោះ បងនីសាត្រូវចិត្តណាស់ ហើយដឹងតែបងនីសាទៀតហើយ»។

គួរបញ្ជាក់ថា តាមរយៈការប្រឡងចម្រៀងកម្រិតពិភពលោកនៅរដូវកាលថ្មីនេះនិងមានអ្វីពិសេសជាងឆ្នាំមុនៗ ហើយថាតើរវាងកូនក្រុមនៃកំពូលតារា ចម្រៀងទាំង៣ ដួងអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាងសុគន្ធ នីសា និងលោក ហ្សូ ណូ មួយណានឹងក្លាយជាម្ចាស់ពាននៅរដូវកាលថ្មីនេះ៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


