ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អង់គ្លេសនឹងពង្រឹងភាពជាដៃគូជាមួយអាស៊ាន បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញក្ដីសង្ឃឹមថា ចក្រភពអង់គ្លេសនឹងចូលរួមចំណែកកាន់តែច្រើនឡើង ជាពិសេសការពង្រឹងភាពជាដៃគូជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបហើយនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ២ នារសៀលថ្ងៃទី ១២ ខែតុលានេះថា នាពេលនេះ គឺជាឱកាសរបស់ចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាដៃគូជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីចក្រភពអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប។

សម្ដេចតេជោ ហ៊ុន សែន បានយ៉ាងដូច្នេះថា «យើងធ្វើការកត់សម្គាល់ថា គឺជាឱកាសរបស់អង់គ្លេសសម្រាប់ភាពជាដៃគូជាមួយនឹងអាស៊ាន បន្ទាប់ពីអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប…អង់គ្លេសបានចូលក្នុងដំណាក់កាល ដែលអាស៊ានមានមូលដ្ឋានអំពីការផ្អាកការទទួលសមាជិក ដូច្នេះសង្ឃឹមថា អង់ភ្លេសនឹងចូលរួមចំណែកកាន់តែធំ ជាមួយនឹងអាស៊ានធ្វើការឲ្យបានច្រើនជាងមុន ជាមួយនឹងអាស៊ានដោយសារតែអង់គ្លេស បានទទួលផលប្រយោជន៍ពីអាស៊ាន ដោយមិនមានការប្រឹងប្រែងច្រើន នោះទេ ហើយឋិតនៅក្នុងដំណាក់ដែលអាស៊ានបានបង្កកការទទួលយកដៃថ្មី»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី