ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា ពិភពលោកទើបតែបង្ហាញការរួបរួម ក្រោយ UN បោះឆ្នោតថ្កោលទោស រុស្ស៊ី
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា ពិភពលោកបានបង្ហាញពីរួបរួម និងការប្តេជ្ញាចិត្តកាន់តែខ្លាំង បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតថ្កោលទោសរុស្ស៊ី ចំពោះការបញ្ចូលឧបសម្ព័ន្ធខុសច្បាប់របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជិត ៨ ខែនៅក្នុងសង្រ្គាមនេះ ពិភពលោកទើបតែបង្ហាញពីការរួបរួម និងប្តេជ្ញាចិត្តច្រើនជាងពេលណាៗទាំងអស់ ក្នុងការធ្វើឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះការរំលោភរបស់ខ្លួន ។ សូមរួមគ្នាជាមួយមហាសន្និបាតអង្គការសហប្រជាជាតិ យើងនឹងមិនអត់ឱនចំពោះការប៉ុនប៉ងខុសច្បាប់ក្នុងការបញ្ចូល ឬលួចដីរបស់អ្នកជិតខាងដោយកម្លាំងឡើយ” ។
លោកបានបន្ថែមថា “យើងនឹងក្រោកឈរឡើងសម្រាប់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសិទ្ធិការពារដែលមានសម្រាប់អ៊ុយក្រែន និងប្រជាជនរបស់ខ្លួន ក៏ដូចជាចំពោះគ្រប់រដ្ឋ និងប្រជាជននៅគ្រប់ទីកន្លែងទាំងអស់ផងដែរ” ។

លោក បៃដិន បញ្ជាក់ថា “បញ្ហានៃជម្លោះនេះគឺច្បាស់លាស់សម្រាប់ទាំងអស់គ្នា ហើយពិភពលោកបានផ្ញើសារយ៉ាងត្រឹមត្រូវដូចជា រុស្ស៊ីមិនអាចលុបរដ្ឋអធិបតេយ្យមួយចេញពីផែនទីបានទេ ។ រុស្ស៊ីមិនអាចផ្លាស់ប្តូរព្រំដែនដោយកម្លាំងបានឡើយ ហើយរុស្ស៊ីមិនអាចដណ្តើមយកទឹកដីរបស់ប្រទេសមួយផ្សេងទៀត ធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានទេ ។
លោកប្រធានាធិបតីបានបន្ថែមថា “អ៊ុយក្រែនមានសិទ្ធិទទួលបានភាពដូចគ្នានឹងប្រទេសអធិបតេយ្យដទៃទៀតដែរ ហើយប្រជាជនរបស់អ៊ុយក្រែនត្រូវតែអាចរស់នៅដោយសន្តិភាពនៅក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ” ។

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយ ថ្កោលទោសការបញ្ចូលខុសច្បាប់របស់រុស្ស៊ី ទៅលើតំបន់ចំនួន ៤ នៃភាគខាងកើតអ៊ុយក្រែន ដោយមានប្រទេសចំនួន ១៤៣ បានបោះឆ្នោតគាំទ្រ ប៉ុន្តែប្រទេសចំនួន ៥ ដូចជា រុស្ស៊ី វេណេស៊ុយអេឡា កូរ៉េខាងជើង បេឡារុស និងស៊ីរី បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ ខណៈប្រទេស ៣៥ ទៀតរួមទាំងចិន និងឥណ្ឌាគឺបោះឆ្នោតអនុប្បវាទ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក បៃដិន កំណត់លក្ខខណ្ឌ សម្រាប់ជំនួបជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


