Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖​ការផ្ដល់អត្ថប្រយោជន៍​ដល់ពលរដ្ឋដែលរើមកពាក់ស្នែង​យកស្ដង់ដា​តាមតំបន់រុនតាឯក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២២ ខែតុលានេះមានប្រសាសន៍ថា ការផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរុះរើមកតំបន់អភិវឌ្ឍន៍ពាក់ស្នែង គឺអនុវត្តតាមស្តង់ដាតំបន់អភិវឌ្ឍរុនតាឯក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​នៅក្នុងពិធីជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ ៣ ២០០ គ្រួសារ បន្ថែមទៀត ដែលស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរនៅតំបន់ពាក់ស្នែង។

សម្ដេចតេជោបញ្ជាក់ថា ដីនៅតំបន់អភិវឌ្ឍន៍នេះ មិនមែនជាដីសង្គមកិច្ចនោះទេ គឺពេលដែលពលរដ្ឋមករស់នៅក្រសួងចេញប័ណ្ណកម្មសិទ្ធិឲ្យតែម្ដងរាប់ទាំងការបម្រើសេវាផ្សេងៗទៀតដូចជាការតភ្ជាប់ភ្លើងដល់គេហដ្ឋានមិនគិតប្រាក់នោះទេ។ ការផ្ដល់ប័ណ្ណក្រីក្រ១ ប័ណ្ណស្ដ្រីមានផ្ទៃពោះ ដាក់ក្នុងក្របខណ្ឌទីប្រជុំជន។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ប័ណ្ណដែលប្រជាពលរដ្ឋដែលរុះរើមកសុទ្ធតែជាប័ណ្ណប្រភេទទីប្រជុំជន ព្រោះយើងបែងចែក២ប្រភេទ រាជធានី ទីប្រជុំជន និងជនបទ ដែលសាច់ប្រាក់ឧបត្ថម្ភខុសគ្នា ប័ណ្ណក្រីក្រ១ មានតម្លៃខុសគ្នាសម្រាប់ទីប្រជុំជន ១២ ម៉ឺនរៀល ខណៈជនបទ ៨ ម៉ឺនរៀល។ សមាជិកក្នុងគ្រួសារម្នាក់នៅទីប្រជុំជនបាន ៤ ម៉ឺនរៀល នៅជនបទបាន ២ ៤០០០ រៀល។ កុមារអាយុក្រោម ៥ ឆ្នាំ បាន ៤ ម៉ឺនរៀល ឯអ្នកជនបទបាន ២ ៤០០០ រៀល។ ជនពិការម្នាក់នៅក្នុងទីប្រជុំជនបាន ៤ ម៉ឺនរៀល នៅជនបទបាន ២ ៤០០០ រៀល។ មនុស្សចាស់ចាប់ពីអាយុ ៦០ ឆ្នាំ ឡើង នៅទីប្រជុំជនបាន ៤ ម៉ឺនរៀល នៅជនបទបាន ២ ៤០០០។ អ្នកផ្ទុកមេរោគអេដស៍ក៏ដូចគ្នា ដែលសម្ដេចតេជោ បញ្ជាក់ថា កម្រិតខុសគ្នា ដោយសារតែបងប្អូនផ្លាស់ទីលំនៅ រាជរដ្ឋាភិបាលសុខចិត្តរៀបចំលក្ខខណ្ឌឲ្យបងប្អូនស្មើជាមួយអ្នកនៅទីក្រុងដែលអ្នកទីក្រុង និងជនបទមានការចំណាយខុសគ្នា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម