ជីវិតកម្សាន្ដ
ឧកញ៉ា ស្រី ចាន់ថន ចាត់ទុកបទ «Time To Rise» ប្រៀបដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្ស និងអភិវឌ្ឍន៍ លើកតម្កើងមរតកជាតិ
ខណៈ MV«Time To Rise» កំពុងទទួលបានការគាំទ្រ និងការទស្សនាកើនឡើងរហូតដល់ទៅជាង ១០០ លានដង ដែល MV បទនេះ ជាការច្រៀងរួមគ្នារវាងតារាចម្រៀងរ៉េប វណ្ណដា និងព្រឹទ្ធាចារ្យលោកតា គង់ ណៃ គឺមានការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាក់មហាជនទូទាំងប្រទេស។

ទន្ទឹមគ្នានេះដែរស្រាប់តែលោកឧកញ៉ា ស្រី ចាន់ថន បានបញ្ចេញទស្សនៈដោយចាត់ទុកបទ «Time To Ri se» ប្រៀបដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្ស និងអភិវឌ្ឍន៍លើកតម្កើងមរតកជាតិ។

លោកឧកញ៉ា ស្រី ចាន់ថន លើកឡើងថា «Time To Rise អាចនិយាយបានថា ជាបទចម្រៀងមួយដែលប្រៀបដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្ស និងអភិវឌ្ឍន៍លើកតម្កើងមរតកជាតិ អាចធ្វើឲ្យប្រជាជនក្នុង និងក្រៅប្រទេសជាច្រើនលើសកលលោកបានស្គាល់ពីសិល្បៈខ្មែរ ដោយទទួលបានការគោរពសាទរ ស្រឡាញ់ និងទទួលស្គាល់វិស័យសិល្បៈនៅកម្ពុជា។

លោកឧកញ៉ាបន្តទៀតថា ក្នុងនាមខ្ញុំផ្ទាល់ជាជនជាតិខ្មែរ សូមចូលរួមអបអរសាទរ និង កោតសរសើរ ក៏ដូចជាមានមោទកភាពបំផុតចំពោះស្នាដៃផលិតរបស់ប្អូនប្រុស វណ្ណដា-Vanda ដែលបានបង្កើតស្នាដៃផលិតនូវបទចម្រៀង Time To Rise ដោយមានការចូលរួមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកព្រឹទ្ធាចារ្យ គង់ ណៃ ទៀតផង ដោយមាន ១០០ លាន ការចូលទស្សនា។

បន្ថែមពីនេះ លោកឧកញ៉ា ស្រី ចាន់ថន បាននិយាយថា ក្នុងនោះខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់ នឹងបន្តលើកទឹកចិត្ត ក៏ដូចជាគាំទ្រដល់ប្អូនៗ ដើម្បីបង្កើតស្នាដៃថ្មីៗបន្តទៀត ដើម្បីបង្ហាញឲ្យដឹងថា ខ្មែរអាចធ្វើបាន។
សូមជម្រាបដែរថា បន្ទាប់ពីវីដេអូចម្រៀងដើមបទ Time to Rise ទទួលបានការគាំទ្រជាបន្តរហូតមានការចូលទស្សនាចំនួន ១០០ លានដងនោះ តារាចម្រៀងរ៉េប វណ្ណដា បានព្រលយថា នឹងមានសមិទ្ធផលថ្មីបន្តទៀតនាពេលឆាប់ៗខាងមុខ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


