ព័ត៌មានជាតិ
ពលរដ្ឋជិត ៧០០ គ្រួសារនៅខេត្តកោះកុងដែលរងគ្រោះដោយទឹកជំនន់ទទួលបានអំណោយពីសម្ដេចតេជោ
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននៅថ្ងៃទី ២៥ ខែតុលានេះបានលើកឡើងថា៖ ពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ គឺមានតែគណបក្សប្រជាជនកម្ពុជា សម្តេចតេជោទេ ដែលអាចជួយយើងបាន។

ការមានប្រសាសន៍បែបនេះក្នុងឪកាសដែលលោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកនូវអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះទឹកជំនន់ចំនួន៦៨០គ្រួសារ នៅទូទាំងខេត្តប៉ៃលិន។
ថ្លែងនៅក្នុងឱកាសនេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូន ជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។

លោកស្រី អភិបាលខេត្ត ក៍បានបញ្ជាក់ផងដែរថា៖ ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលសម្តេចតេជោ តែងតណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ ជាពិសេសគ្រួសារងាយរងហានិភ័យ ស្ត្រីមេម៉ាយ និងកុមាកំព្រាដែល ភូមិឃុំស្ថិតនៅផ្ទាល់។
លោកស្រី បាន ស្រីមុំ ក៍បានអំពាវនាវ ដល់គ្រប់រដ្ឋបាលឃុំ ព្រមទាំងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយ ហើយទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាពបន្ថែមទៀត។

សូមបញ្ជាក់ថា៖ អំណោយរបស់សម្តេចតេជោ ដែលផ្តលជូនពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ២៥គឺឡូក្រាម, ទឹកស៊ីអ៊ីវចំនួន១យួរ, ត្រីខចំនួន១ឡូ, ប្រហុកចំនួន១គីឡូរ, ទឹកសុទ្ធចំនួន១កេស, មីចំនួន១កេស, ម៉ាស១, ឃីតមួយ(មុថ១ ភួយ១ កន្ទេល១ កន្សែង១ សារ៉ុង១) និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


