Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់ចេញយុទ្ធសាស្ត្រការពារជាតិថ្មី ផ្ដោតលើប្រទេសចំនួន ៤

បានផុស

នៅ

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិអាមេរិកនឹងបញ្ចេញយុទ្ធសាស្ត្រការពារជាតិថ្មីក្នុងពេលឆាប់ៗនេះ ។

លោក Pat Ryder
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ryder បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ការបញ្ចេញយុទ្ធសាស្ត្រនេះ នឹងបន្តផ្តោតលើប្រទេសចិនជាបញ្ហាប្រឈម ប៉ុន្តែក៏ទទួលស្គាល់ថា ប្រទេសដូចជា រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ក៏នឹងបន្តផ្តល់ការងារឲ្យដើរតួយ៉ាងសំខាន់នៅក្នុងផ្នែកសន្តិសុខ និងជំហរការពារជាតិរបស់យើងផងដែរ”។

ទន្ទឹមនោះ យុទ្ធសាស្ត្រការពារជាតិថ្មីនេះ ផ្តល់អាទិភាពមិនត្រឹមតែបញ្ហាប្រឈមរបស់ចិនក្នុងឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងហៅវាថា រុស្ស៊ីក៏ជាបញ្ហាប្រឈមនៅអឺរ៉ុបផងដែរ ។

ការដាក់ចេញយុទ្ធសាស្ត្រការពារជាតិថ្មីនេះកើតឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ខណៈកាលពីថ្ងៃទី ១២ ខែតុលា រដ្ឋបាលលោក ចូ បៃដិន បានបញ្ចេញយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ ដែលដាក់ប្រទេសចិនថាជាបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងជាផលវិបាកបំផុតសម្រាប់សហរដ្ឋអាមេរិក ។

យោងតាមឯកសារនេះ ទីក្រុងប៉េកាំង គឺជាគូប្រជែងតែមួយគត់របស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានចោទប្រកាន់ថា កំពុងស្វែងរកការបង្កើនសមត្ថភាពសេដ្ឋកិច្ច ការទូត និងយោធារបស់ខ្លួន ដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ណាតូ ធ្វើសមយុទ្ធហ្វឹកហាត់ប្រឆាំងអាវុធនុយក្លេអ៊ែរនៅ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម