ជីវិតកម្សាន្ដ
ខ្ញុង ស្នើសារព័ត៌មានមួយចំនួន កុំចុះផ្សាយអ្វីដែលលើសការពិត
គេសង្កេតឃើញថា តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង អំឡុងរយៈពេល ១ ឆ្នាំចុងក្រោ យនេះ នាងហាក់ជួបប្រទះបញ្ហាស្មុគស្មាញដោយឥតស្រាកស្រាន្តឡើយ ពោលចាប់តាំងពីតារាស្រីរូបនេះ ទម្លាយពីការជំពាក់បំណុលគេជាងកន្លះលានដុល្លារ។

ដោយសារតែបញ្ហា នៃការជំពាក់បំណុលនេះ ទើបអ្នកនាង ខ្ញុង បានធ្លាក់ខ្លួនស្ទើរចំណុចសូន្យ ព្រោះត្រូវបាត់បង់ទាំងអាជីពកំប្លែង និងលក់ទ្រព្យសម្បត្តិអស់ខ្ទេចអស់ខ្ទីគ្មានសល់ពីខ្លួន។ ប៉ុន្តែអ្វីដែលគួរឲ្យសរសើរលើការតស៊ូនោះ គឺ ខ្ញុង និងស្វាមី សព្វថ្ងៃបាននិងកំពុងខិតខំក្នុងការលក់ត្រីងៀត ត្រីឆ្អើរ ផ្អក ព្រមទាំងផលិតផលមួយចំនួន ដើម្បីដោះដូរបានប្រាក់មកសងបំណុលគេតាមដំណាក់កាល។

ជាការពិតស្របពេលជាមួយគ្នា នៃការខិតខំរកលុយដើម្បីដោះបំណុលគេនេះដែរ ខ្ញុង ថ្មីៗនេះ ក៏បានសន្យាចំពោះខ្លួនឯង ឬបុគ្គលដែលធ្លាប់មើលងាយថា ដរាបណាជីវិតនាងនៅ នាងមិនឲ្យមនុស្សអាក្រក់សើចនាងបានយូរពេកទេ។ ដោយឡែករឿងដែលធ្វើឲ្យអ្នកនាងខ្ញុងរឹតតែកើតទុក្ខមិនសប្បាយចិត្តទៀតនោះ គឺក្រោយមានបុគ្គលមួយក្តាប់តូចចាំជាន់ពន្លិច និងមើលងាយកិត្តិយសរបស់នាងដដែលជាដដែល។

ទន្ទឹមគ្នានេះដែរ តារាកំប្លែង ខ្ញុង ក៏បានចេញមកស្នើសុំ ដោយទទូចដល់សារព័ត៌មានមួយចំនួនផងដែរ សូមឲ្យចុះផ្សាយនូវអ្វីដែលជាការពិត ពោលគឺកុំចុះផ្សាយអ្វីដែលលើសពីការពិត។ ក្នុងនោះអ្នកនាង ខ្ញុង បានលើកឡើងថា អាណិតខ្ញុំទៅខាងសារព័ត៌មានមួយចំនួនអើយ កុំចុះអីលើសៗពេកខ្ញុំអត់ដឹងអីទេ កុំឲ្យមនុស្សអត់ខួរមួយចំនួនខំមិនដៀលជេរមើលងាយមនុស្សមិនដឹងខ្យល់។

សូមបញ្ជាក់ថា កាលពីកន្លងមកតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលបច្ចុប្បន្នត្រូវបានគេដឹងថា នាងកំពុងរួមរឹតដោយការជំពាក់បំណុលគេវ័ណ្ឌកនោះ ធ្លាប់បានប្រកាសរក្សាជំហររបស់ខ្លួន ដោយភាពជឿជាក់ថា នាងមិនរត់ចោលបំណុល ឬគិតខ្លីសម្លាប់ខ្លួនទេ បើទោះបីត្រូវមានទោស និងរកបានព្រឹកខ្វះល្ងាចក្តី៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


