សេដ្ឋកិច្ច
ពាណិជ្ជកម្មអន្តរជាតិ ចិន កើន ៤.៧៥ ទ្រីលានដុល្លារក្នុង ៣ ត្រីមាសឆ្នាំនេះ
ទិន្នន័យផ្លូវការបានបង្ហាញកាលពីពេលថ្មីៗនេះថា នៅក្នុង ៣ ត្រីមាសដំបូងនៃឆ្នាំ ២០២២ នេះ ពាណិជ្ជកម្មទំនិញអន្តរជាតិចិន កើនឡើង ប្រមាណ ៩.៩ ភាគរយ ពោលស្មើនឹង ៤.៧៥ ទ្រីលានដុល្លារ ។

ចាប់តាំងពីខែមករា ដល់ខែកញ្ញា ពាណិជ្ជកម្មរបស់ចិនជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ មានកំណើន ១៥.២ ភាគរយ, ពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប មានកំណើន ៩ ភាគរយ និងជាមួយអាមេរិក កើនឡើង ៨ ភាគរយ ។
ដោយឡែក នៅក្នុងរយៈពេលនេះ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសខ្សែក្រវាត់ និងផ្លូវក៏បានកើនឡើងផងដែរ ពោលឡើងដល់ ២០.៧ ភាគរយ ស្មើនឹង ១០.០៤ ទ្រីលានយ័ន ។

ទន្ទឹមនោះ ការនាំចូល និងនាំចេញរបស់សហគ្រាសឯកជន ក៏មានកើនឡើងដូចគ្នា ពោលកើន ១៤.៥ ភាគរយធៀបនឹងឆ្នាំមុនដល់ ១៥.៦២ ទ្រីលានយ័នក្នុងរយៈពេល ៩ ខែដំបូង ដោយស្មើនឹង ៥០.២ ភាគរយនៃចំនួនសរុបរបស់ប្រទេស ។
ស្របពេលជាមួយគ្នានេះ ការនាំចេញផលិតផលគ្រឿងចក្រ និងអគ្គិសនី មានការកើនឡើង ១០ ភាគរយដោយស្មើនឹង ៥៦.៨ ភាគរយនៃចំនួនសរុប ខណៈការនាំចេញផលិតផលដែលពឹងផ្អែកលើកម្លាំងពលកម្ម កើនឡើង ១២.៧ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
ចុចអាន ៖ ការនាំចូលប្រេងឆៅរបស់ ចិន ពី រុស្ស៊ី កើនឡើង ៧.៤៦ លានតោន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


