ជីវិតកម្សាន្ដ
កាបូបរូបផ្សិតដែល Chompoo សម្ញែងក្នុងពិធីលាភាពនៅលីវប្អូនថ្លៃថ្ងៃមុន តម្លៃកប់ក្ដោង
ក្នុងពិធីលាភាពនៅលីវរបស់ Patricia Good និងមិត្តប្រុសមហាសេដ្ឋី តារាសម្ដែង Chompoo បានកាន់កាបូបរូបរាងដូចផ្សិតសម្ញែងខ្លួននៅមុខមហាជន ឯតម្លៃវិញញាក់មិនធម្មតា។

បន្ទាប់ពីលេចវត្តមានគូស្វាមីភរិយា Knot Witsarut និង Chompoo Araya ទៅចូលរួមអបអរសាទរពិធីជប់លៀងលាភាពនៅលីវរបស់ប្អូនប្រុស គឺលោក Note Wiset ជាមួយតារាសម្ដែង Patricia Good ។ ក្នុងនោះគេសង្កេតឃើញឈុតនិងពេជ្យដែល Chompoo ពាក់លម្អលើខ្លួនមានតម្លៃវាល់លាន ខណៈអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងពីមហាជននោះគឺ កាបូបរូបរាងផ្សិតតូចមួយ ដែលនាងកាន់ជាប់ក្នុងពិធីផងដែរ។

លើសពីនេះ កាបូបផ្សិតតូចមួយនេះ ពិតជាមានរូបរាងស្រស់ស្អាត និងគួរឲ្យស្រលាញ់ណាស់ ប៉ុន្តែក្រោយអ្នកគាំទ្រជាច្រើនបានដឹងពីតម្លៃហើយ ពិតជាញាក់ខ្លាំង ព្រោះកាបូបនេះជាផលិតផលរបស់ Judith Leiber x Katy Perry តម្លៃ ៦ ១៩៥ ដុល្លារអាមេរិក ឬប្រហែល ២៣ ម៉ឺនបាត។ ចំណែកកាបូបខ្លះ អាចមានតម្លៃលើសនេះទៀត នេះគ្រាន់តែគេប៉ាន់ស្មានកាបូបដែលអ្នកម្ដាយកូន៣ កាន់ចូលរួមពិធីរបស់ប្អូនថ្លៃប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃ ២៣ កន្លងទៅនេះ តារាសម្ដែង Patricia Good បានកាន់ដៃមិត្តប្រុសមហាសេដ្ឋី រៀបចំពិធីជប់លៀងលាភាពនៅលីវ ដោយអញ្ជើញមិត្តភ័ក្ដិទាំងក្នុងនិងក្រៅឧស្សាហកម្មមកចូលរួមក្នុងពិធី និងមានការសន្ទនាគ្នាយ៉ាងស្និទ្ធស្នាលថែមទៀតផង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម
ចុចអាន៖Patricia ដឹកដៃមិត្តប្រុសមហាសេដ្ឋី ជប់លៀងលាភាពនៅលីវ មុនមង្គលការចាប់ផ្ដើមចុងឆ្នាំនេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


