សេដ្ឋកិច្ច
កម្ពុជាសម្ពោធបើកការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិនជាផ្លូវការ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២នេះ បានរៀបចំកម្មវិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិននៅទីស្ដីការក្រសួងក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា ការសម្រេចបានសិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅកាន់ប្រទេសចិននាពេលនេះ គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា។ លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបានលើការជំរុញការនាំចេញផ្លែមៀនស្រស់។
សូមជំរាបផងដែរថា ទម្រាំសម្រេចបានការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិននៅពេលនេះ កម្ពុជា និងភាគីចិនបានធ្វើការរួមគ្នាអស់រយៈពេល ៣ ឆ្នាំ ពាក់ព័ន្ធនឹងការពិនិត្យអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងទីផ្សារផ្សេងៗ ព្រមទាំងចុះបញ្ជីផ្លូវការនៅចម្ការមៀន ក៏ដូចជារោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន។

មានចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលទទួលស្គាល់ជាផ្លូវការអនុញ្ញាតឲ្យនាំមៀនទៅទីផ្សារចិន។ ក្នុងចំណោមចំការមៀនចំនួន ៧៤ ដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការក្នុងការនាំផ្លែមៀនទៅចិន មាន ៤០ ចម្ការ នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង មាន ២៨ ចម្ការ និងខេត្តបន្ទាយមានជ័យចំនួន ៦ ចម្ការ។
ដោយឡែក រោងចក្រវេចខ្ចប់ចំនួន នៅខេត្តកណ្ដាល ១ ខេត្តបាត់ដំបងរោងចក្រ ៣ ខេត្តប៉ៃលិនចំនួន ២ និងខេត្តព្រះសីហនុ ២ សរុបចំនួន ៨ រោងចក្រ៕




-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


