Connect with us

ជីវិតកម្សាន្ដ

សង្សារហាយសូររបស់ Aum យកកាដូរថយន្ត មកឱ្យមិត្តស្រីដល់ផ្ទះ

បានផុស

នៅ

កំពូលតារាសម្ដែង Aum Patcharapa បានទទួលកាដូរថយន្ត​អគ្គិសនីយ៉ាងប្រណីត​ពីសង្សារហាយសូរ Pok Phanwong ក្រោយសេដ្ឋីរូបនេះ ទើបតែបើកដំណើរក្រុមហ៊ុននាំចូលរថយន្ត កាលពីពេលកន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម​ Instagram គេឃើញ Pok បើករថយន្តអគ្គិសនីមួយគ្រឿង ទៅដល់មុខផ្ទះរបស់ Aum និងបានហៅនាងទៅអង្គុយសាក រួចប្រាប់នាងថា វាជាកាដូសម្រាប់នាងជាពិសេស។ យ៉ាងណាមិញ ចំពោះតម្លៃនៃរថយន្តមួយគ្រឿងនេះ នៅពុំទាន់មានអ្នកដឹងនៅឡើយទេ។

គួរបញ្ជាក់ តារាសម្ដែងជួរមុខ Aum Patcharapa និងមិត្តប្រុសសេដ្ឋីស្រុកថៃ Pok Phanwong បានស្រឡាញ់ច្រើនឆ្នាំមកហើយ ហើយអ្នកទាំងពីរតែងតែបង្ហាញសភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ នៅលើបណ្ដាញសង្គម៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Nadech ពោលនឹក Yaya ខ្លាំង ស្របពេលដែលនាងកំពុងឆ្លងកូវីដ-១៩លើកទី២

ចុចអាន៖ ៩ សន្លឹកកាចខ្លាំងពីអតីតបវរកញ្ញាចក្រវាលថៃ Amanda ត្រៀមស្វាគមន៍បុណ្យ Halloween

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម