ព័ត៌មានអន្ដរជាតិ
អង់គ្លេស ព្រមាន រុស្ស៊ី ថា នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន (មានវីដេអូ)
ចក្រភពអង់គ្លេសនៅថ្ងៃអង្គារទី០១ ខែវិច្ឆិកានេះ បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងមូស្គូ ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយនិយាយថា វិធានការបែបនេះ នឹងធ្វើឲ្យជម្លោះកាន់តែអាក្រក់ទៅៗ។

រដ្ឋមន្ត្រីការបរទេសលោក James Cleverly ក៏បានជំរុញរុស្ស៊ីកុំឲ្យរារាំងការនាំចេញគ្រាប់ធញ្ញជាតិផងដែរ ហើយនិយាយថា សេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំង ត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យសង្គ្រាម អូសបន្លាយ។
លោក ពូទីន និយាយថា រុស្ស៊ីមិនបាននិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ តែគូសបញ្ជាក់ថា ទីក្រុងកៀវវិញទេ ដែលអាចបង្កើត និងបំផ្ទុះគ្រាប់បែកកខ្វក់។

ប៉ុន្តែ លោក Cleverly លើកឡើងថា វាគឺជាការអះអាងមិនសមហេតុផលដែលថា អ៊ុយក្រែន គ្រោងនឹងបំផ្ទុះគ្រាប់បែកបែបនេះ។ វោហាសាស្ត្ររបស់លោកពូទីន ជុំវិញអាវុធនុយក្លេអ៊ែរ គឺជា ការនិយាយមិនទទួលខុសត្រូវទាល់តែសោះ។
លោក Cleverly បានប្រាប់សមាជិកសភាថា “គ្មានប្រទេសណាមួយនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរទេ។ គ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់ប្រទេសរុស្ស៊ី ឬប្រធានាធិបតីពូទីនទេ។ គាត់គួរតែដឹងច្បាស់ថា សម្រាប់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់យើង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងផ្លាស់ប្តូរធម្មជាតិនៃជម្លោះ។ វានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី”។

ការព្រមានរបស់លោក Cleverly កើតឡើងមួយថ្ងៃ បន្ទាបពីប្រទេសរុស្ស៊ី សាកល្បងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីមួយគ្រឿង។
នាវាមុជទឹកយុទ្ធសាស្ត្រ ដើរដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតឈ្មោះ Generalissimo Suvorov គឺជានាវាទីប្រាំមួយ ក្នុងកងនាវាមុជទឹកមីស៊ីលផ្លោងជំនាន់ទី៤របស់រុស្ស៊ី និងជានាវាធំលំដាប់ទី២ក្នុងថ្នាក់ Borei-A ដែលត្រូវបានធ្វើឲ្យប្រសើរឡើង។ នាវាថ្នាក់ Borei-A នីមួយៗ អាចផ្ទុកមីស៊ីលផ្លោងដល់ទៅ ១៦គ្រាប់ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកក្រុងកៀវ កំពុងខ្វះខាតទឹក និងគ្មានអគ្គិសនីប្រើប្រាស់ ក្រោយរុស្ស៊ី បាញ់មីស៊ីលស្រោច
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


