ព័ត៌មានអន្ដរជាតិ
អ្នកក្រុងកៀវ កំពុងខ្វះខាតទឹក និងគ្មានអគ្គិសនីប្រើប្រាស់ ក្រោយរុស្ស៊ី បាញ់មីស៊ីលស្រោច (មានវីដេអូ)
ប្រជាជននៅក្នុងរដ្ឋធានី កៀវ របស់ប្រទេសអ៊ុយក្រែន ត្រូវតម្រង់ជួរគ្នាដើម្បីយកទឹកប្រើប្រាស់ បន្ទាប់ពីមីស៊ីលរុស្ស៊ី បានវាយប្រហារទីតាំងសំខាន់ៗទូទាំងប្រទេសកាលពីថ្ងៃចន្ទ ទី៣១ខែតុលា។

ការធ្វើបច្ចុប្បន្នភាពពេលល្ងាចពីអភិបាលក្រុងលោក Vitaliy Klitschko បាននិយាយថា ៤០% នៃអ្នកប្រើប្រាស់ក្នុងទីក្រុង កៀវ នៅតែគ្មានទឹក ហើយផ្ទះចំនួន ២៧០ ០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។
អ៊ុយក្រែននិយាយថា មនុស្ស១៣នាក់បានរងរបួសនៅក្នុងការវាយប្រហារទូទាំងប្រទេស ខណៈរុស្ស៊ីអះអាងថា ការវាយប្រហារនេះគឺសំដៅទៅលើប្រព័ន្ធគ្រប់គ្រងយោធា និងថាមពលរបស់អ៊ុយក្រែន ហើយគោលដៅទាំងអស់ត្រូវបានកម្ទេច។

នៅទីក្រុង កៀវ, ភ្លើងបំភ្លឺតាមដងផ្លូវត្រូវបានបិទ ហើយឡានក្រុងអគ្គិសនី ត្រូវជំនួសវិញដោយឡានក្រុងធម្មតា។
មនុស្សតម្រង់ជួរដ៏វែង ត្រូវបានគេឃើញនៅទូទាំងទីក្រុង ខណៈប្រជាពលរដ្ឋ នាំគ្នាទៅយកទឹកនៅអណ្តូងស្នប់ បន្ទាប់ពីការផ្គត់ផ្គង់ផ្ទាល់របស់ពួកគេត្រូវបានកាត់បន្ថយ។

ភ្លាមៗក្រោយការវាយប្រហារ អ្នកប្រើប្រាស់ ៨០% ក្នុងទីក្រុងកៀវ ត្រូវបានគេនិយាយថា គ្មានទឹកផឹក។ ក្រោយមក លោកប្រធានធិបតី Zelensky បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចថា ការងារកំពុងបន្ត ដើម្បីភ្ជាប់សេវាកម្មទៅគ្រួសារទាំងអស់ឡើងវិញ។
គួរបញ្ជាក់ថា ក្រៅពីរដ្ឋធានី តំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ដោយការវាយប្រហាររួមមាន Lviv, Dnipropetrovsk, Kharkiv និង Zaporizhzia។

សរុបមក ហេដ្ឋារចនាសម្ព័ន្ធចំនួន១៨ ដែលភាគច្រើនជាកន្លែងផលិតថាមពល ត្រូវបានវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ចំនួន១០។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាចម្បាំងរុស្ស៊ីកាលពីចុងសប្តាហ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្សី សាកល្បងនាវាមុជទឹកនុយក្លេអ៊ែរថ្មីបំផុត ចំពេលតានតឹងជាមួយ លោកខាងលិច
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


