ជីវិតកម្សាន្ដ
ទម្លាយវិធីបំបាត់ស្ត្រេស ៥យ៉ាង ដែលក្រុមចម្រៀង BLACKPINK តែងតែអនុវត្តជាប្រចាំ
ថ្ងៃនេះ កម្ពុជាថ្មីផ្លឹស នឹងនាំប្រិយមិត្តមកដឹងទម្លាប់ ៥យ៉ាង ដែលសមាជិក BLACKPINK ម្នាក់ៗតែងតែអនុវត្តមិនដែលខាន នៅពេលពួកគេស្រ្តេសខ្លាំង ឬរងសម្ពាធពីការងារ។ ទម្លាប់ទាំងនោះរួមមាន៖
១. គេង
នៅក្នុងអំឡុងពេលសម្ភាសន៍ជាមួយកម្មវិធី iHeartRadio ពិធីករ EJ បានសួរពីវីធីសាស្ត្របំបាត់ស្រ្តេសដែលក្រុម BLACKPINK ទម្លាប់ធ្វើជាប្រចាំ ហើយភ្លាមៗ Jennie បានឆ្លើយថា ការគេងគឺជាវិធីល្អបំផុតដែលនាងតែងអនុវត្តជានិច្ច រាល់ពេលស្ត្រេស។
២. ញ៉ាំអាហារឆ្ងាញ់ៗ
ទម្លាប់នេះក៏ត្រូវបាន Jennie ជាអ្នកឆ្លើយតបដែរ នាងថា ការញ៉ាំអាហារឆ្ងាញ់ៗ និងការគេងលើពូកទន់ៗ គឺជាក្ដីសុខបំផុត ពេលស្មុគស្មាញម្ដងៗ។ ជាមួយគ្នាដែរ Jisoo, Rosé និង Lisa ក៏បានយល់ស្របចំពោះទម្លាប់នេះដូចគ្នា។
៣. មើលវីដេអូលើ Netflix
បន្ថែមពីលើការគេង និងញ៉ាំអាហារ Lisa និង Rosé បានចែករំលែកថា ពួកគេចូលចិត្តរំសាយអារម្មណ៍តាមរយៈការទស្សនាវីដែអូនៅលើ Netflix។
៤. ប្រលែងលេងជាមួយសត្វចិញ្ចឹម
ដោយសារសមាជិក BLACKPINK ទាំងអស់សុទ្ធតែមានសត្វចិញ្ចឹមរៀងខ្លួន ដូច្នេះការមើលថែសត្វដោយការងូតទឹក និងការប្រលែងលេងជាមួយវា បានជួយរំលែកស្រ្តេសរបស់ពួកគេយ៉ាងខ្លាំង។
៥. ទិញទំនិញអនឡាញ
ភាពរីករាយរបស់ Lisa និង Rosé ក្រោយរងសម្ពាធខ្លាំពីការងារ ពួកគេទម្លាប់ទិញអីវ៉ាន់អនឡាញ ស្របពេលដែល Jennie ក៏និយមទិញទំនិញតាមអ៊ីនធឺណិតដូចគ្នា ទើបធ្វើឱ្យនាងសប្បាយចិត្ត។
ចុះប្រិយមិត្តវិញ យល់យ៉ាងណាចំពោះទម្លាប់របស់សមាជិកទាំង ៤ នៃក្រុម BLACKPINK?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រផ្ទុះកំហឹង ក្រោយ YouTuber ពីរនាក់ យកបទ BLACKPINK ទៅច្រៀងផ្លែផ្កា (មានវីដេអូ)
ចុចអាន៖ Park Shin Hye ប្រាប់ក្ដីស្រមៃចំពោះគ្រួសារ មុនក្លាយជាតារាល្បីសព្វថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


