ព័ត៌មានអន្ដរជាតិ
Nikkei៖ ជប៉ុន គ្រោងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងឆ្នាំ ២០៣០
សារព័ត៌មាន Nikkei Business Daily បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកានេះថា ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំ២០៣០ ដើម្បីបង្កើនសមត្ថភាពវាយប្រហារតបតរបស់ខ្លួន។

របាយការណ៍នេះបង្ហាញថា ក្រសួងកំពុងស្វែងរកសមត្ថភាពវាយបក ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានផ្លាស់ប្តូរបរិយាកាសសន្តិសុខពិភពលោក ហើយការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង និងចលនាយោធារបស់ចិន បានគំរាមកំហែងប្រទេសជប៉ុន។
យោងតាមរបាយការណ៍, មីស៊ីលល្បឿនលឿនជាងសំឡេង អាចហោះលឿនជាងល្បឿនសំឡេងយ៉ាងតិច៥ដង និងស្ថិតនៅលើគន្លងស្មុគស្មាញ ដែលពិបាកស្ទាក់ចាប់។

ជប៉ុន គ្រោងនឹងកែប្រែយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន ក៏ដូចជាគោលនយោបាយការពារជាតិសំខាន់ៗផ្សេងទៀតផងដែរ នៅត្រឹមបំណាច់ឆ្នាំនេះ។
ក្នុងផែនការ៣ដំណាក់កាល, ទី១ ជប៉ុន អាចដាក់ពង្រាយមីស៊ីលរយៈចម្ងាយ Tomahawk ដែលផលិតដោយអាមេរិក ដើម្បីបង្កើនសមត្ថភាពវាយបករបស់ខ្លួន។

Nikkei ចុះផ្សាយថា ប្រទេសជប៉ុនអាចធ្វើឲ្យប្រសើរឡើង នូវមីស៊ីលបាញ់ពីដីប្រភេទ១២ សម្រាប់ដំណាក់កាលទីពីរ ដោយពង្រីករយៈចម្ងាយពីតិចជាង២០០គីឡូម៉ែត្រនាពេលបច្ចុប្បន្ន ទៅដល់ជាង ១០០គីឡូម៉ែត្រ។ ហើយ ការទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេង ទំនងជាដំណាក់កាលទី៣។
ដោយឡែក កាសែត Asahi ក៏បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដែរថា ប្រទេសជប៉ុន កំពុងពិចារណាផលិតនាវាមុជទឹក ដែលមានសមត្ថភាពបាញ់មីស៊ីលប្រឆាំងនាវាប្រភេទ១២ ហើយនាវាមុជទឹកនោះ ធ្វើឲ្យសត្រូវពិបាកចាប់សញ្ញា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ជប៉ុន បង្កើនការប្រុងប្រយ័ត្ន មុនកូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍ដ៏ធំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


