ជីវិតកម្សាន្ដ
Blackpink នៅតែរក្សាតំណែងលើតារាង Billboard 200 ខណៈមិនទាន់មានក្រុមណាវ៉ាដាច់
Blackpink ទទួលបានកំណត់ត្រានៃការឈរឈ្មោះនៅលើ Billboard 200 រយៈពេល ៦ សប្តាហ៍ជាប់ៗគ្នា នេះជួយឱ្យពួកគេវ៉ាដាច់ក្រុម K-pop ផ្សេងៗ ហើយបច្ចុប្បន្ននេះមិនទាន់មានក្រុមណាមួយបំបែកកំណត់ត្រាបាននៅឡើយទេ។

យោងតាមការប្រកាសរបស់ Billboard នៅក្នុងបញ្ជីអាល់ប៊ុមដែលឈានដល់កំពូលតារាង Billboard 200 មានឈ្មោះអាល់ប៊ុមររបស់ Blackpink ដែលមានចំណងជើងថា BORN PINK នៅតែជាប់ចំណាត់ថ្នាក់នៅលើតារាងដ៏មានកិត្យានុភាពនេះ។ ជាពិសេស អាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់លេខ ១០០ ក្នុងតារាងសប្តាហ៍ទី ៦ ជាប់ៗគ្នា។

Blackpink គឺជាក្រុមចម្រៀងស្រី K POP តែមួយគត់ដែលអាចសម្រេចបានជោគជ័យដ៏អស្ចារ្យនេះ ហើយវាអាចទៅរួចដែលថាសប្តាហ៍ក្រោយ BORN PINK នឹងបន្តរក្សាដំណែងបានល្អនៅលើតារាង Billboard 200 ។ នេះមានន័យ ថា Blackpink វ៉ាដាច់ក្រុម K-pop ផ្សេងទៀតដើម្បីរក្សាតំណែងមួយនេះ។

ទន្ទឹមនឹងនេះអាល់ប៊ុម BORN PINK ក៏បានជាប់ឈ្មោះនៅក្នុងតារាង Billboard ជាច្រើនទៀតដូចជានៅលើតារាង អាល់ប៊ុមដែលលក់នៅពេលបច្ចុប្បន្ន ស្ថិតក្នុងចំណាត់ថ្នាក់ទី ២៣ និងនៅក្នុងតារាងអាល់ប៊ុមដែលលក់ដាច់បំផុត ឈរនៅលេខរៀងទី ២៧ ដដែល។

គួររំម្លឹកដែរថា កាលពីដើមខែកញ្ញា Blackpink បានបង្កើតប្រវត្តិសាស្ត្រថ្នីមួយនៅពេលរបស់ពួកគេ បានបង្ហាញខ្លួនលេខ ១ នៅលើតារាង Billboard 200។ នេះបានជួយឱ្យ Blackpink ក្លាយជាក្រុមនារី K-pop ដំបូងគេដែលនាំមុខនៅលើតារាងទីផ្សារតន្ត្រីនៅអាមេរិក៕
ប្រែមស្រួល៖នាងតូច
ចុចអាន៖ធ្លាយរូបថត Tao អតីតសមាជិក EXO ណាត់ជួបអតីតអ្នកហាត់ការស្រីរបស់ផលិតកម្ម SM
ចុចអាន៖អ្នកគាំទ្រព្រួយបារម្ភសុខភាព Jisoo ក្រោយប្រទះឃើញដុំពកធំមួយនៅត្រង់ ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


