ព័ត៌មានអន្ដរជាតិ
លោក Zelensky ដាក់លក្ខខណ្ឌ ៣ ចំណុចសម្រាប់ការចរចាសន្តិភាពជាមួយ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដាក់លក្ខខណ្ឌចំនួន ៣ ចំណុចសម្រាប់ការបន្តការចរចាសន្តិភាពជាមួយរដ្ឋាភិបាលប្រទេសរុស្ស៊ី ។
លោក Zelensky បានបញ្ជាក់ថា លក្ខខណ្ឌ ៣ ចំណុចសម្រាប់ការចូលតុចរចារួមមាន “ការស្ដារបូរណភាពទឹកដី, សំណងសម្រាប់ការខូចខាតទាំងអស់ដែលបណ្ដាលមកពីសង្គ្រាម និងការដាក់ទោសឧក្រិដ្ឋជនសង្គ្រាមគ្រប់រូប” ។
លោក Zelensky បាននិយាយនៅក្នុងសារវីដេអូមួយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានស្នើម្តងហើយម្តងទៀតនូវការចរចាសន្តិភាព ប៉ុន្តែរុស្ស៊ីតែងតែឆ្លើយតបមកវិញនូវការវាយប្រហារភេរវកម្មថ្មីៗ ការបាញ់ផ្លោង ឬការគំរាមកំហែងសាហាវៗគ្រប់ទម្រង់ ។
ស្របពេលជាមួយគ្នានេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov ក៏បានបង្ហោះសារនៅលើបណ្ដាញ Twitter ផងដែរថា បូរណភាពទឹកដីត្រូវតែស្ដារឡើងវិញ មុនពេលការចរចាណាមួយជាមួយរុស្ស៊ី ព្រោះវាជាភាពចាំបាច់បំផុតរបស់អ៊ុយក្រែន ។
គួររំឭកថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៩ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មុនមក កម្ពុជា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន បង្ហោះសារខ្លីមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


