សេដ្ឋកិច្ច
អូស្ត្រាលី សន្យាបន្តជួយអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការវិនិយោគនៅកម្ពុជា
លោក អេនថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ថា អូស្ត្រាលី នឹងបន្តគាំទ្រការអភិវឌ្ឍលើកម្មវិធីអភិវឌ្ឍន៍ដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ព្រមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថេរភាព និងវិបុលភាព។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ។

តាមរយៈលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ លើសពីនេះទៀត លោក អេនថូនី អាល់បានីស (Anthony Albanese) បានបង្ហាញការអបអរសាទរជូនចំពោះកម្ពុជា ដែលទទួលបានជោគជ័យលើការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី ហើយក៏បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានបានជួយដល់ការអភិវឌ្ឍរបស់កម្ពុជាតាំងពីដើមមក។

សម្តេចក៏បានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជាពិសេសកំណើនវិនិយោគរបស់អូស្ត្រាលី នៅកម្ពុជា។
សម្តេចតេជោ ក៏បានថ្លែងអរគុណអូស្ត្រាលី សម្រាប់ការជួយកម្ពុជាលើវិស័យកសិកម្ម ជួយកម្ពុជាស្វែងរកសុខសន្តិភាព ជួយកម្ពុជាអភិវឌ្ឍន៍ធនធានមនុស្ស ផ្តល់វ៉ាក់សាំងដល់កម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈផ្តល់ជំនួយ និងជំរុញការវិនិយោគមកកម្ពុជា។

រយៈពេល ៩ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អូស្ត្រាលី មានទឹកប្រាក់ ៤០៤,៤៧លានដុល្លារ កើនឡើង ១០០,៣% ធៀបនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ២០១,៨៨លានដុល្លារ។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្នុងនោះកម្ពុជានាំទៅអូស្ត្រាលី មានចំនួន ២៨៣,៥៥លានដុល្លារ កើនឡើង ១៣២,៦% និងការនាំទំនិញពីអូស្ត្រាលីមានទឹកប្រាក់ ១២០,៩១លានដុល្លារ កើនឡើង ៥១,២%៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


